រឿងរ៉ាវប្លែកៗកើតឡើងនៅលើពិភពលោក
១-ជប៉ុននេសាទបានបាឡែនចំនួន ១៧៧ ក្បាលក្នុងឆ្នាំ ២០១៧
ក្នុងរដូវនេសាទត្រីបាឡែនចាប់ពីខែមិថុនា កន្លងមក អ្នកជំនាញអះអាងថា
១-ជប៉ុននេសាទបានបាឡែនចំនួន ១៧៧ ក្បាលក្នុងឆ្នាំ ២០១៧
ក្នុងរដូវនេសាទត្រីបាឡែនចាប់ពីខែមិថុនា កន្លងមក អ្នកជំនាញអះអាងថា
១-ជប៉ុននេសាទបានបាឡែនចំនួន ១៧៧ ក្បាលក្នុងឆ្នាំ ២០១៧
ក្នុងរដូវនេសាទត្រីបាឡែនចាប់ពីខែមិថុនា កន្លងមក អ្នកជំនាញអះអាងនេសាទបានត្រីចំនួន ១៧៧ក្បាល ដើម្បីពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ។
២-រុស្ស៊ីទម្លាក់គ្រាប់១១ថ្ងៃ សម្លាប់ពួក IS ជាង ២.០០០ នាក់
យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់លើពួក IS នៅសីុរីរយៈពេល១១ ថ្ងៃស្លាប់ចំនួន ២.៣០០នាក់ និងរបួសជាង ២.៧០០នាក់ ។
៣-ចិនកាត់បន្ថយធ្វើទេសចរណ៍នៅជប៉ុន ការពារលំហូរចេញនៃថវិកា
ក្រុមហ៊ុនទេសចរណ៍នៅប្រទេសចិនបានប្រតិបត្តិតាមបញ្ជារបស់រដ្ឋាភិបាល ដោយកាត់បន្ថយចំនួនភ្ញៀវទេសចរទៅជប៉ុន ដើម្បីកាត់បន្ថយលំហូរនៃថវិកាចេញទៅក្រៅប្រទេស ។
៤-ហុងដាប្រកាសប្រមូលរថយន្តនៅចិន ព្រោះមានបញ្ហាពោងសុវត្ថិភាព
ក្រុមហ៊ុនហុងដាបានប្រមូលេថយន្តនៅចិន ដោយសារមានបញ្ហាពោងសុវត្ថិភាព “ TAKATA “ កាលពីពេល ថ្មីៗ កន្លងមក ។
៥-យកក្បាលអុកសាឡុងផុងក្បាលចូលពូកត្រូវជួយសង្គ្រោះ
ក្មេងប្រុសអាយុ៦ ឆ្នាំម្នាក់នៅខេត្តអាន់ហ៊ុយប្រទេសចិនរពឹសពេកយកក្បាលទៅអុកសាឡុង ប៉ុន្តែបានផុងក្បាលចូលទៅក្នុងពូកទទួលការជួយសង្គ្រោះបន្ទាន់ ។
៦-អ្នកដំណើរភ័យពេលយន្តហោះមានអណ្ដាតភ្លើងនៅខាងក្រោម
ក្រុមអ្នកដំណើរលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ” អង់ការ៉ា អ៊ែឡាញ ” មានការភ័យខ្លាច ក្រោយពីមានអណ្ដាតភ្លើងនៅខាងក្រោមយន្តហោះ ប៉ុន្តែអាកាសយានិកបានចុះចតដោយសុវត្ថិភាព។
៧-ក្រុមហ៊ុនរុស្ស៊ីភ្ជាប់បណ្ដាញអីុនធើរណេតថ្មីឲ្យកូរ៉េខាងជើង
កូរ៉េខាងជើងបានភ្ជាប់បណ្ដាញអីុនធើរណេតថ្មីតាមរយៈប្រទេសរុស្ស៊ីដើម្បីឲ្យមានលក្ខណៈល្អប្រសើរជាងមុន ។
៨-ក្រុមហ៊ុនអាកាសចរណ៍ monarch airlines ក្ស័យធន
ក្រុមហ៊ុនអាកាសចរណ៍ monarch airlines របស់អង់គ្លេសបានក្ស័យធនត្រូវបិទទ្វារធ្វើឲ្យអ្នកដំណើរជាង១១០.០០០នាក់កកស្ទះនៅបរទេស ។
៩-បាញ់ស្លាប់ ៥៩ នាក់នៅឡាស់វ៉េហ្គាស
បុរសម្នាក់បានបាញ់ពីលើអគារធ្វើឲ្យស្លាប់៥៩ នាក់នៅក្នុងការប្រគំតន្ត្រីមួយនៅឡាស់វ៉េហ្គាស សហអាមេរិក ។
១០-អីុតាលីបណ្ដេញទូតកូរ៉េខាងជើងចេញលើប្រទេស
រដ្ឋាភិបាលអីុិតាលីបានបណ្ដេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេសដោយសារតែរដ្ឋាភិបាលក្រុងព្យុងយ៉ាងសាកល្បងអាវុធអីុដ្រូហ្សែន និងជាប្រទេសទី៥ បន្ទាប់ពីអេស្ប៉ាញ ម៉ិកស៊ិក ប៉េរូ និងកូវ៉ែត៕
ចែករំលែកព័តមាននេះ