ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នឹង​រង​ផល​ប៉ះពាល់​អ្វីខ្លះ​ពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ ?

6 ឆ្នាំ មុន

ប្រសិនបើ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរមិន​អាច​សម្រេច​បាន​នោះ រាល់​ប្រទេស​ដែល​ចូលរួម​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ។ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក លោក​ប្រធានាធិបតីបាន​ប្រកាស​ថា

ទី​ក្រុងប៉ារីស ៖ ប្រសិនបើ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ប្រទេស​អីុរ៉​ង់​មិន​អាច​សម្រេច​បាន​នោះ រាល់​ប្រទេស​ដែល​ចូលរួម​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ។

កាលពី​ថ្ងៃ​សុក្រ​កន្លង​មក លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​មិន​ធានា​ថា ប្រទេស​អីុរ៉​ង់​នឹង​ធ្វើ​តាម​កិច្ចព្រមព្រៀង​ទេ ។

កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​នេះ បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​អីុ​រ៉​ង់​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ហើយ​ប្រសិនបើ​ប្រទេស​នេះ​ផ្អាក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ រាល់​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​អន្តរជាតិ​ទាំងអស់​នឹង​ត្រូវ​បាន​ដក​ចេញ ។

បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​បាន​អនុម័ត​ក្នុង​ខែមករា ឆ្នាំ​២០១៦​មក ប្រទេស​អីុ​រ៉​ង់​បាន​បើក​ទីផ្សារ​ទៅ​កាន់​ប្រទេស​អឺរ៉ុប រុ​ស្ស៊ី និង​ចិន​ជាដើម ។

វិនិយោគិន​ជា​ច្រើន​ស្ទាក់ស្ទើរ ប៉ុន្តែ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​សម្រេច​កិច្ចព្រមព្រៀង​ធំ​ៗ​ក្នុង​ប្រទេស​នេះ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​១០០​គ្រឿង​ជាមួយ​អីុរ៉​ង់ ។

មុន​ពេល​ដាក់​ទណ្ឌកម្ម ប្រទេស​អា​ល្លឺ​ម៉​ង់ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​អីុរ៉​ង់​។ បន្ទាប់​ពី​ការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច ការ​នាំ​ចេញពី​អា​ល្លឺ​ម៉​ង់​ទៅ​កាន់​អីុ​រ៉​ង់ បាន​កើនឡើង​២៦%​ក្នុង​ឆ្នាំ​២០១៦ ហើយ​វា​កំពុង​តែ​បន្ត​កើនឡើង​ផង​ដែរ ។ នេះ​បើ​យោង​តាម​សមាគម​ឧស្សាហកម្ម​អា​ល្លឺ​ម៉​ង់ ។

សមាគម​នេះ​ព្រមាន​ថា ៖« រាល់​ក្រុមហ៊ុន​បន្ត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អីុរ៉​ង់​ឡើង​វិញ និង​មាន​ភាព​សកម្ម​ជាមួយ​សហរដ្ឋអាមេរិក នឹង​រង​ផល​ប៉ះពាល់ ប្រសិនបើ​មានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​ថ្មី»។

ក្រៅពី​អា​ល្លឺ​ម៉​ង់ មាន​ប្រទេស​ជា​ច្រើន​ដែល​បាន​បន្ត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អីុ​រ៉​ង់ រួម​មាន បារាំង​, អីុតា​លី​, រុ​ស្ស៊ី និង​ចិន ។ ពាណិជ្ជកម្ម​ទាំងនោះ​មាន កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​រថភ្លើង​អគ្គិសនី​, ថាមពលបៃតង និង​កិច្ចព្រមព្រៀង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួម ៕