ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្រូវ​អាច​នឹង​ជួប​ប្រទះ​ការ​ខាតបង់​ធ្ងន់ធ្ងរ

6 ឆ្នាំ មុន

បើតាមលោក Apriom Sukprasert បាន​និយាយ​ឱ្យ​ដឹងថា

ធនាគារ​រដ្ឋ Bank for Agriculture and Agricultural Cooperatives (BAAC) និយាយ​ថា សំណង​ខូចខាត​សម្រាប់​ស្រូវ​ដែល​មាន​ធានា​រ៉ាប់រង នឹង​កើនឡើង​ពី​២៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ មក​ស្មើ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ដែល​ភាគច្រើន​មក​ពី​គ្រោះ​ទឹកជំនន់​កើតឡើង​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​ថៃ ។

លោក Apriom Sukprasert ប្រធាន​ធនាគារ​ខាងលើ និយាយ​ថា នៅ Sakon Nakhon មាន​ស្រែ​ប្រមាណ​១៤​ម៉ឺន​៤​ពាន់​ហិ​កតា​បាន​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់ ក្នុង​នោះ​៤០% ជា​ស្រែ​មាន​ធានា​រ៉ាប់រង ។

លោក​បន្ត​ថា កសិករ​ដាំ​ស្រូវ​ប្រមាណ​១,៥​លាន​នាក់​បាន​ទិញ​ធានា​រ៉ាប់រង​សម្រាប់​ដីស្រែ​ប្រមាណ​៣,៨​លាន​ហិ​កតា តិច​ជាង​ឆ្នាំ​មុន​ស្មើ​៤,៣​លាន​ហិ​កតា ។ ក្នុងឆ្នាំនេះ មាន​ផ្ទៃដី​សម្រាប់​ដំណាំ​ស្រូវ​ស្មើ​ប្រមាណ​៨,៤​លាន​ហិ​កតា តិច​ជាង​ឆ្នាំ​មុន​ស្មើ​ជិត​៩​លាន​ហិ​កតា ។

លោក Apirom បន្ថែម​ថា កសិករ​បាន​មក​ដក​ប្រាក់​សំណង​ប្រមាណ​៦,៧​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ខណៈ​ឆ្នាំ​២០១៦ ពួក​គេ​បាន​ដក​ប្រាក់​ជិត​២៥​លាន​ដុល្លារ ។

ធនាគារ BAAC បាន​ព្យាយាម​បង្កើន​បរិមាណ​ប្រាក់​សំណង​ឲ្យ​ស្មើ​ជិត​ការ​ចំណាយ​ក្នុង​ការ​ដាំ​របស់​កសិករ ប៉ុន្តែ​ពួក​គេ​ត្រូវ​បង់​ក្នុង​អត្រា​ខ្ពស់ ។

កាលពី​ខែមិថុនា ក្រុម​គណៈរដ្ឋមន្ត្រី​បាន​យល់​ស្រប​លើ​គម្រោង​ធានា​រ៉ាប់រង​ស្រូវ​សម្រាប់​ដំណាំ​លើក​ទី​១ ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ដល់​ទៅ​៦០,៥​លាន​ដុល្លារ ។ គម្រោង​នេះ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ធនាគារ BAAC នឹង​ផ្តល់​សំណង​សម្រាប់​គ្រោះ​ធម្មជាតិ​ចំនួន​៦ ដូច​ជា គ្រោះ​ទឹកជំនន់​, រាំង​ស្ងួត​, ព្យុះ​ភ្លៀង​, អាកាសធាតុ​ត្រជាក់​, ព្យុះ​ទឹកកក និង​អគ្គិភ័យ​ជាដើម ។

នៅ​ក្រោម​គម្រោង​នេះ កសិករ​ទទួល​បាន​ប្រាក់​សំណង​ចំនួន​៣៨​ដុល្លារ​សម្រាប់​០,១៦​ហិ​កតា បើ​ស្រូវ​ទទួល​រង​ការ​ខូចខាត​ពី​គ្រោះ​ធម្មជាតិ ខ្ពស់​ជាង​ឆ្នាំ​មុន​ស្មើ​តែ​៣៣,៥​ដុល្លារ ។ ពួក​គេ​អាច​ទទួល​បាន​១៩​ដុល្លារ​ក្នុង​០,១៦​ហិ​កតា​ទៀត បើ​ស្រូវ​រង​ការ​ខូចខាត​ពី​សត្វល្អិត និង​ជំងឺ​ផ្សេង​ៗ ខ្ពស់​ជាង​ឆ្នាំ​មុន​ស្មើ​តែ​១៦,៧​ដុល្លារ ។

បើ​ទោះជា​សំណង​ក្នុងឆ្នាំនេះ​កើនឡើង​ក្តី​ពេល​ធៀប​នឹង​ឆ្នាំ​មុន រដ្ឋាភិបាល​ថៃ​នៅ​តែ​ផ្តល់​សំណង​៣៣,៥​ដុល្លារ​ក្នុង​០,១៦​ហិ​កតា​ទៀត​ដល់​កសិដ្ឋាន​នៅ​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​នៅ​តែ​តិច​ជាង​ការ​ចំណាយ​ក្នុង​ការ​ដាំ​ដុះ ៕