ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកន្ទាទូក​សម័យ​បុរាណ​មាន​ក្រពះ​អាហារទេ?

6 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ក្រុម​បុរេប្រវត្តិ​ពី​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​ធម្មជាតិថា

«Trilobite»​ ជា​សត្វ​បុរាណ​នៅ​ក្នុង​សមុទ្រ ​ស្ថិត​ក្នុង​ប្រជុំ​សត្វ​ «arthropods»​ មាន​លក្ខណៈ​ស្រ​ដៀង​កន្ទាទូក​សមុទ្រ ។ ពួក​វា​បាន​បង្ហាញខ្លួន​ក្នុង​យុគសម័យ​ «​ខេ​ម​ប្រៀន​» ​និង​សម្បូរ​កកកុញ​ក្នុង​អំឡុង​ដើម​យុគសម័យ​ «​ប៉ា​លី​អូ​សូ​អីុក​» ​ក្រោយមក​បែកខ្ញែក​ច្រើន​ពូជ​ជាង​២០.០០០​ប្រភេទ ​ដោយ​ប្រភេទ​នីមួយ​ៗ​រស់នៅ​ក្នុង​លក្ខណៈ​ផ្សេង​ពី​គ្នា ។

ក្រោយមក​ផុត​ពូជ​ជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់ ​Trilobite ​ប្រភេទ​មួយ​ចំនួន​នៅ​រស់រាន​មានជីវិត ហើយ​ចាប់​ផុត​ពូជ​ទាំងស្រុង​កាលពី​២៥០​លាន​ឆ្នាំ​មុន ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ក្រុម​បុរេប្រវត្តិ​ពី​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​ធម្មជាតិ​សហរដ្ឋអាមេរិក​បាន​យក​ទិន្នន័យ​ថ្មី​ទាក់ទិន​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់ ​«Trilobite» ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​គ្រោង​ផូស៊ីល​បុរាណ​ «Trilobite» ​ដែល​រក្សា​ទុក​យ៉ាង​ពិសេស​នៅ​ប្រទេស​ចិន​មាន​អាយុ​ប្រហែល​៥០០​លាន​ឆ្នាំ​មុន​ឃើញ​ថា មាន​យ៉ាង​ហោច​ណាស់​២​ពូជ​បាន​អភិវឌ្ឍន៍​ជា​ក្រពះ​កាលពី​២០​លាន​ឆ្នាំ​មុន ។ អ្នក​បុរេប្រវត្តិ​សាស្ត្រ​ឱ្យ​ដឹង​ថា គ្រោងឆ្អឹង​របស់​សត្វ​បុរាណ​នោះ​មាន​រ៉ែ​ធាតុ​យ៉ាងច្រើន និង​នៅ​រក្សា​ទុក​បាន​ល្អ រួម​ទាំង​ជា​វត្ថុ​ដ៏​កម្រ​ដែល​ប្រទះ​ឃើញ​នៅ​លើ​សាច់សត្វ​ក្នុង​គ្រោង​ផូស៊ីល ។

អ្នក​បុរេប្រវត្តិសាស្ត្រ​បាន​ផ្តល់​គំនិត​យល់​ឃើញ​ថា ការ​ប្រទះ​ឃើញ​លើក​នេះ​ធ្វើ​ឱ្យ​ដឹង​ថា កា​រវិ​វ​ឌ្ឍ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​សាំញ៉ាំ​ច្រើន​ជាង​ការ​សិក្សា​ស្រាវជ្រាវ​កាលពីមុន និង​គ្រោង​ផូស៊ីល​ដែល​​ទទួល​បាន​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ប្រព័ន្ធ​អាហារ​ដ៏​សាំញ៉ាំ និង​ចាស់​បំផុត​របស់​ Trilobite ​នឹង​តម្រូវ​ឱ្យ​អ្នក​បុរេប្រវត្តិ​មាន​គោល​គំនិត​ជា​ថ្មី​លើ​ផ្នែក​ជីវវិទ្យា និង​កា​រវិ​វ​ឌ្ឍ​របស់​សត្វ​ផុត​ពូជ​នេះ​ក្នុង​រូបភាព​ផ្សេង​ៗ​គ្នា ៕