អារាម​ដ៏​កម្សត់​កំពុង​បិណ្ឌ​បាត្រ ដ​ង្ហើ​យ​រក​សប្បុរសជន


ខេត្តសៀមរាប ៖ មាន​សេចក្តីរាយការណ៍​ថា អារាម​ដ៏​កម្សត់​មួយ​នេះ​ស្ថិត​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មាន​ព្រះសង្ឃ​គង់នៅ​ទីនោះ​ប្រមាណ​៤៥ អង្គ​។ ព្រះសង្ឃ​ទាំង​៤៥ អង្គ​នោះ​ភាគច្រើន​ព្រះ​ជន្ម​វ័យក្មេង​ៗ និង​កំពុង​ជួប​ផល​លំបាក​ខ្លាំង ហើយ​បាន​បិណ្ឌ​បាត្រ​ដ​ង្ហើ​យ​រក​សប្បុរសជន ឬ​ពុទ្ធបរិស័ទ​ជួយ​។ សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា កុដិ​ដែល​ព្រះសង្ឃ​គង់នៅ និង​ព្រះ​វិហារ ដែល​ព្រះសង្ឃ​សម្ម​ទាន​សីល ធ្វើ​អំពី​ស្លឹក​ដូង​ធ្លុះ​រយីក​រយាក នៅ​ពេល​ភ្លៀង​ធ្លាក់​ម្ដង​ៗ លេច​ពីលើ និង​សាច​ជុំវិញ​ទាំងអស់​។

លើស​ពី​នេះ​ទៀត សូ​ម្បី​តែ​ចង្ហាន់​ក៏​ពិបាក​រក​ឆាន់​ដែរ ព្រោះ​វត្ត​កម្សត់​មួយ​នេះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ទីក្រុង​.​ផ្សារ និង​ទីប្រជុំជន​។ ព្រះសង្ឃ​ទាំង​៤៥ អង្គ បាន​ដ​ង្ហើ​យ​រក​ញាតិ​ញោម សប្បុរសជន​មាន​សប្បុរសធម៌ ជួយ​ឧបត្ថម្ភ​ជា​ចង្ហាន់​បិណ្ឌ​បាត្រ និង​ជួយ​សាងសង់​កុដិ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ទី​អារាម​មួយ​នេះ​ឲ្យ​បាន​ស្រួលបួល​ផង មើលចុះ​ជាក់ស្តែង​ដូច​ក្នុង​រូបថត​នេះ​ស្រាប់​។ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ព្រះសង្ឃ​ផ្ទាល់ ០១២ ៤២៦ ២៨៥ / ០៩៨ ៨៩២ ៨៨៨៕

សប្បុរសធម៌

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ