ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៧-​ក្រពើ​ប្រវែង​ជាង​៥​ម៉ែត្រ​ត្រូវ​បា.ញ់​សម្លា.ប់
ក្រុម​អភិរក្ស​សត្វ​«PETA»​នឹង​ផ្តល់​រង្វាន់​៥០០០​ដុល្លារ​ដល់​បុគ្គលិក​ណា​ដែល​បង្ហាញ​តម្រុយ​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​សម្លា.ប់​ក្រពើ​ទឹកប្រៃ ព្រោះ​

១-​កា​តា​យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង​របស់​អង់គ្លេស
រដ្ឋាភិបាល​កា​តា​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​«Eurofighter Typhoon»​ចំនួន​២៤​គ្រឿង​ពី​អង់គ្លេស និង​ជា​លើក​ទី​២​របស់​រដ្ឋាភិបាល​ក្រុង​ដូ​ហា ។

២-​មី​យ៉ា​ន់​ម៉ា​បដិសេធ​មិន​ទទួលយក​ជនភៀសខ្លួន​«Rohingya»
រដ្ឋាភិបាល​មី​យ៉ា​ន​ម៉ា​បដិសេធ​ទទួល​ជនភៀសខ្លួន​Rohingya​ជាង​៤០០.០០០​នាក់​ពី​បង់​ក្លា​ដែ​ស ខណៈ​ពេល​លេខាធិការ​នៃ​អង្គការសហប្រជាជាតិ​បាន​វិភាគ​ថា​ស្ថានភាព​នៅ​រដ្ឋ​យ៉ា​ខៃ​ស្ថិត​នៅ​លើ​កងទ័ព។

៣-​ទោះជា​ពិការ​ជើង ប៉ុន្តែ​ពុះពារ​នៅ​គ្រប់​ឧបសគ្គ
នាង​កាន​យ៉ា សេស​ស៊័​រ ពិការ​ជើង​ជនជាតិ​ថៃ​បាន​បង្ហាញ​ការ​ព្យាយាម​គ្រប់​ឧបសគ្គ​មិន​ឱ្យ​ភាព​ពិការ​ធ្វើ​ជា​ឧបសគ្គ​ផ្លូវចិត្ត ។

៤-​លោកយាយ​ជនជាតិ​ចិន​នាំ​អណ្តើក​យក្ស​ដើរ​លេង
លោកយាយ​Hao Yulin​អ្នក​ខេត្ត​ជី​លី​ន ប្រទេស​ចិន​បាន​នាំ​អណ្តើក​យក្ស​«Susu»​ដើរ​លេង ខណៈ​វា​មាន​អាយុ​ជាង​៥០​ឆ្នាំ​ហើយ ។

៥-​ចិន​ហាម​គម្រោង​សាងសង់​ធំ​ៗ​ក្នុង​រដូវរងា
ដើម្បី​កាត់​បន្ថយ​អាកាសធាតុ​មាន​ជាតិពុល រដ្ឋាភិបាល​ចិន​ពុះពារ​គ្រប់​ឧបសគ្គ​កាត់​បន្ថយ​ជាតិពុល​ក្នុង​អាកាសធាតុ​នៅ​ប៉េ​កាំ​ង​ដោយ​ហាមគម្រោង​សំណង់ ធំ​ៗ​ក្នុង​រដូវរងា​នៅ​ក្រុង​ប៉េ​កាំ​ង និង​តំបន់​ជុំវិញ ។ 

៦-​កូរ៉េ​ខាងត្បូង​ចំណាយ​៨​លាន​ដុល្លារ​ជួយ​កូរ៉េ​ខាងជើង
ក្រុង​សេ​អ៊ូ​ល​បាន​អនុម័ត​ថវិកា​៨​លាន​ដុល្លារ​ជួយ​បន្ថយ​ទុក្ខ​ដល់​កូរ៉េ​ខាងជើង ព្រោះតែ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អា​មេ​រិ​ក និង​អង្គការសហប្រជាជាតិ ។

៧-​ក្រពើ​ប្រវែង​ជាង​៥​ម៉ែត្រ​ត្រូវ​បាញ់​សម្លាប់
ក្រុម​អភិរក្ស​សត្វ​«PETA»​នឹង​ផ្តល់​រង្វាន់​៥០០០​ដុល្លារ​ដល់​បុគ្គលិក​ណា​ដែល​បង្ហាញ​តម្រុយ​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​សម្លាប់​ក្រពើ​ទឹកប្រៃ ព្រោះ​ការ​សម្លាប់​នោះ​ខុស​នឹង​ច្បាប់​របស់​រដ្ឋ​នៅ​អូស្ត្រាលី ។

៨-​ចិន​បិទ​គ្លីនិក​ខុសច្បាប់​នៅ​ក្នុង​ប្រទេស
គ្រូពេទ្យ​សត្វ​ដែល​បើក​គ្លីនិក​វះកាត់​បន្ថយ​សំឡេង​ព្​ុ​ស​របស់​ឆ្កែ ព្រោះ​ជា​ការ​ល្មើស​នឹង​ច្បាប់​នៅ​ខេត្ត​ស៊ី​ឈួ​នភា​គ​ខាងលិច​ឆៀង​ខាងត្បូង​របស់​ចិន​ដោយសារ​មិន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ។

៩-​មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​កោតសរសើរ​ឆ្កែ​ដែល​ជួយ​ជន​រង​គ្រោះ​ពី​រញ្ជួយ​ដី​បាន​៥២​នាក់
ឆ្កែ​ហិតក្លិន​មួយ​ក្បាល​ក្លាយជា​វីរបុរស​នៅ​​ម៉ិ​ក​ស៊ិ​ក​ក្រោយ​ពី​អាច​ហិតក្លិន​អ្នក​រង​គ្រោះ​ដែល​ជាប់​ក្នុង​គំនរ​បាក់បែក​ដោយ​រញ្ជួយ​ដី​បាន​៥២​នាក់ ។

១០-​ពលរដ្ឋ​ហុងកុង​តវ៉ា​ប្រឆាំង​បុណ្យ​ឯករាជ្យ​របស់​ចិន
ពលរដ្ឋ​ហុងកុង​សរុប​៤០០.០០០​នាក់​ដើរ​ជា​ក្បួន​ប្រឆាំង​នឹង​អំណាច​និយម​នៅ​លើ​កោះ​រួម​ទាំង​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Rimsky Yuen​លាលែង​ពី​តំណែង ព្រោះ​ពួក​គេ​ប្រឆាំង​នឹង​បុណ្យ​ឯករាជ្យ​របស់​ចិន​លើក​ទី​៦៨៕