ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! បើក​ចាន​ស៊ុប​ភ្លាម​ក៏​ធុំក្លិន​បែប​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ម្នាក់ បាន​នោម​ដាក់​ក្នុង​ចាន​ទឹក​ស៊ុប ដែល​គេ​ពឹង​ឲ្យ​ដឹក​ជញ្ជូន​។ មូលហេតុ​ដែល​បុរស​ចម្លែក​នេះ​នោម​ដាក់ គឺ​ដោយសារ​តែ​ចង់​ជំនួស​ស៊ុប​ដែល​ខ្លួន​បាន​ហុត​អស់​។

ស្ត្រី​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ធ្វើ​ស៊ុប​ក្តៅ​ៗ​ឲ្យ​ប្តី​សម្រាប់​ឲ្យ​ហុត​នៅ​កន្លែងធ្វើការ​។ នាង​បាន​ឲ្យ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​យក​ទៅ​ឲ្យ​ប្តី​នាង ដោយ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ប្តី​នាង​មានការ​ភ្ញាក់ផ្អើល​។

ពិត​ណាស់​! ពិតជា​ភ្ញាក់ផ្អើល​មែនទែន​! បើក​ចាន​ស៊ុប​មក​ធុំក្លិន​ចម្លែក ដូច​ទឹកនោម​។ តាម​ការ​ពិត​វា​ជា​ទឹកនោម​មែន​។ ទឹកនោម​នោះ គឺជា​របស់​អ្នក​ដឹក​ជញ្ជូន​ទំនិញ​។ បុរស​ម្នាក់​នោះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​នោម​ដាក់​ក្នុង​ចាន​ស៊ុប​នោះ​មែន ដោយសារ​តែ​ខ្លួន​ស្រែក​ទឹក​ពេក​ហើយ​ក៏​បង្ខំចិត្ត​ហុត​ស៊ុប​នោះ​អស់​។ ដោយ​មិន​អាច​រក​ស៊ុប​ឯណា​មក​ជំនួស​បាន ខ្លួន​ក៏​នោម​ដាក់​បន្លំ​ជា​ទឹក​ស៊ុប​វិញ​។

បុរស​ជា​ប្តី​បាន​រាយការណ៍​ទៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ហើយ​ក្រុម​ហ៊ុម​បាន​បណ្តេញ​បុគ្គលិក​ដឹក​ជញ្ជូន​ម្នាក់​នោះ​ចោល​។ លើស​ពី​នេះ​ម្ចាស់​ក្រុមហ៊ុន​បាន​មក​សុំ​ទោស​បុរស​ជា​ប្តី​ដោយ​ផ្ទាល់​ថែម​ទៀត​ផង​៕