ជនជាតិអូស្ត្រាលីម្នាក់ ស្រលាញ់ និងចូលរួមអភិរក្សដែនជម្រកសត្វព្រៃ
ខេត្តឧត្តរមានជ័យ ៖ លោកដៀរីច ថមសុន(Darrick Thomson) ជនជាតិអូស្ត្រាលី ជាស្ថាបនិកអភិរក្សសត្វដំរី ក្នុង
ខេត្តឧត្តរមានជ័យ ៖ លោកដៀរីច ថមសុន(Darrick Thomson) ជនជាតិអូស្ត្រាលី ជាស្ថាបនិកអភិរក្សសត្វដំរី ក្នុង
ខេត្តឧត្តរមានជ័យ ៖ លោកដៀរីច ថមសុន(Darrick Thomson) ជនជាតិអូស្ត្រាលី ជាស្ថាបនិកអភិរក្សសត្វដំរី ក្នុងតំបន់ព្រៃបរិស្ថានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ជាប់ព្រំ ប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ព្រមទាំងគម្រោងអភិរក្សព្រៃ ដោយលែងសត្វដំរីឱ្យក្លាយទៅជាតំបន់ទេសចរណ៍ និងផ្តល់ការងារឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ ។
លោកដៀរីច ថមសុន កាលពីពេល ថ្មីៗកន្លងមកលើកឡើងថា លោកស្រឡាញ់ប្រទេសកម្ពុជា និងធនធានធម្មជាតិព្រៃឈើដ៏ស្រស់ស្អាត។ ដូច្នេះហើយលោកទិញសត្វដំរីញីចំនួន៤ក្បាលពីខេត្តមណ្ឌលគិរីចំនួន២ក្បាល និងខេត្តរតនគិរីចំនួន២ក្បាលនៅអំឡុងឆ្នាំ២០១១ ដើម្បីលែងនៅក្នុងតំបន់បរិស្ថាន ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គោលបំណងក្នុងការសិក្សាពីរបៀបរស់នៅរបស់សត្វដំរីក្នុងប្រទេសកម្ពុជា។ ជាអកុសលដំរីញី១ក្បាលបានងាប់ នៅសល់តែចំនួន៣ក្បាលប៉ុណ្ណោះ ដែលដំរីញីឈ្មោះខាំលីន ស្លាប់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ដោយសារតែអាយុច្រើនជាង៨០ឆ្នាំ ។
នៅពេលធ្វើដំណើរទៅកាន់ទឹកដីខេត្តឧត្តរមានជ័យ លោកដៀរីច ថមសុន ឃើញស្រែចម្ការប្រជាពលរដ្ឋជាច្រើនហិកតា និងឃើញព្រៃអភិរក្សច្រើនកន្លែង ដូច្នេះហើយលោកបានប្រមូលក្រុម«អ្នកស្ម័គ្រចិត្ត» ពីក្រៅប្រទេស និងសមត្ថកិច្ច ដូចជាប៉ូលិស ប៉េអឹម ក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិរក្សតំបន់បរិស្ថានដែលមានឈ្មោះថា «ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព » នៃប្រទេសកម្ពុជា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងជាប់ព្រំប្រទល់ខេត្តសៀមរាប ។
គោលបំណងរបស់លោកដៀរីច ថមសុន គឺចង់អភិរក្សទៅជាតំបន់ទេសចរណ៍ និងឱ្យប្រជាជននៅក្បែរតំបន់អភិរក្សមានការងារធ្វើនៅកន្លែងរបស់លោក ។ បំណងដ៏តូចមួយរបស់លោក គឺមិនចង់ឱ្យអ្នកបរទេសមកលេងប្រទេសកម្ពុជា មើលឃើញតែដំឡូងមី និងដំណាំផ្សេងៗប៉ុណ្ណោះ។ ដូច្នេះហើយលោកចង់ឱ្យអ្នកទេសចរបរទេសបានមើលឃើញសួនសត្វ និងពីរបៀបរស់នៅរបស់សត្វកំពុងអភិរក្សក្នុងប្រទេសកម្ពុជា ក្រៅពីប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ ផ្សេងៗ។
គោលបំណងទៅថ្ងៃមុខលោកដៀរីច ថមសុន នឹងរៀបចំដាក់សត្វកម្រដូចជា សត្វខ្លា សត្វជ្រូកព្រៃ សត្វស្វា សត្វស្លាប និងសត្វផ្សេងទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕
ចែករំលែកព័តមាននេះ