រាជធានីភ្នំពេញ ៖ ហ្វ្រាំងរថយន្តជាផ្នែកមួយដ៏សំខាន់ក្នុងការបញ្ជាឱ្យរថយន្តឈប់ ជាពិសេស នៅពេលមានហេតុការណ៍ចៃដន្យប្រថុចញ៉ុចណាមួយកើតឡើងនៅនឹងមុខ ។ ការត្រួតពិនិត្យហ្វ្រាំងជាប្រចាំ គឺជាកត្តាចាំបាច់បំផុតរបស់អ្នកបើកបរ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីហ្វ្រាំងរថយន្ត ឬត្រូវចំណាយថវិកាច្រើនទៅលើការជួសជុលជាដើម ។
លោក អិន សារុំ ជាងជំនាញប្រចាំក្រុមហ៊ុន Jaguar Land Rover បានឱ្យដឹងថា អ្នកបើកបរទាំងអស់គួរតែយកចិត្តទុកដាក់ត្រួតពិនិត្យហ្វ្រាំងជាប្រចាំ ជាពិសេស នៅរដូវភ្លៀងដូចសព្វថ្ងៃនេះ ព្រោះវាធ្វើឱ្យស្បែកហ្វ្រាំងងាយសឹករេចរឹលខ្លាំង ដែលអាចបង្កឱ្យ Disk របស់កង់រថយន្តស្លោក ឬខូច ។ មួយវិញទៀត ថ្គាមហ្វ្រាំងរថយន្ត ក៏ជាចំណុចសំខាន់ដែលអ្នកបើកបរត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវផងដែរ ព្រោះថា វាអាចបង្កឱ្យស្បែកហ្វ្រាំងឆាប់សឹក និងមានគ្រោះថ្នាក់ផ្សេងៗនៅពេលថ្គាមហ្វ្រាំងមិនដំណើរការត្រឹមត្រូវ ។
លោកក៏បានបង្ហាញពីកត្តាគ្រោះថ្នាក់ផ្សេងៗ ដែលបណ្ដាលមកពីហ្វ្រាំងរថយន្តផងដែរដូច ជា៖ ១-វាបណ្ដាលឱ្យបែកកង់នៅពេលកំពុងបើកបរ ព្រោះពេលរថយន្តអស់ស្បែកហ្វ្រាំង វាធ្វើឱ្យថ្គាមហ្វ្រាំងកកិតនឹង Disk រថយន្ត ហើយបង្កឱ្យមានកំដៅនៅក្នុងកង់រថយន្ត ។ ២-វាបណ្ដាលឱ្យរថយន្តក្រឡាប់ នៅពេលថ្គាមហ្វ្រាំងរបស់កង់ផ្នែកណាមួយកៀបជាប់នឹង Disk កង់រថយន្ត ។ ចំពោះរថយន្តដែលប្រើហ្វ្រាំងដៃវិញ វាបណ្ដាលឱ្យកង់រថយន្តកៀបឬគាំង នៅពេលហ្វ្រាំងដៃបែក ឬគាំងស្បែករបស់វា ។
ចំណែកលោក អៀង សុធា គ្រូបង្រៀនផ្នែកជួសជុលរថយន្តនៃសាលាដុនបូស្កូ ខេត្តព្រះសីហនុ ឲ្យដឹងថា ដើម្បីថែរក្សាប្រព័ន្ធហ្វ្រាំងរថយន្តបានយូរ អ្នកបើកបរត្រូវយល់ដឹងពីកត្តាមួយចំនួនដូចជា ពេលបើកបរលឿនហើយត្រូវការឈប់បន្ទាន់ គឺមិនត្រូវជាន់ហ្វ្រាំងជាប់ម្ដងនោះទេ ត្រូវជាន់ដកៗដើម្បីបន្ថយល្បឿនម្ដងបន្តិចៗ ធ្វើដូចនេះអាចថែរក្សាស្បែកហ្វ្រាំងមិនឆាប់សឹក ។
លោកបន្តថា អ្នកបើកបរអាចដឹងថា រថយន្តនោះមានបញ្ហាប្រព័ន្ធ ដោយសារវាចេញសញ្ញា Break នៅលើតាប្លូ ហើយសញ្ញានេះបង្ហាញចំពោះរថយន្តណាដែលប្រើប្រាស់ប្រព័ន្ធហ្វ្រាំងធម្មតា ប៉ុន្តែចំពោះរថយន្តប្រើប្រព័ន្ធហ្វ្រាំង ABS វានឹងចេញសញ្ញា ABS នៅលើតាប្លូដូចគ្នា ។ នៅពេលចេញសញ្ញានេះហើយ អ្នកបើកបរគួរតែយករថយន្តទៅពិនិត្យនៅយានដ្ឋានដោយកុំប្រថុយបើកទាំងមានសញ្ញាទាំងនេះ ឬត្រូវតែប្រុងប្រយ័ត្នខ្ពស់ជាងមុន ។
លោក ភិន ដេត ម្ចាស់យានដ្ឋានមួយកន្លែងនៅម្ដុំផ្សារដីហុយរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា ពេលរថយន្តបើកបរកាត់ទឹក អ្នកបើកបរទាំងអស់ក៏គួរយល់ដឹងពីចំណុចការពារមួយផងដែរ ។ លោកថា ៖« ពេលរថយន្តបើកកាត់ទឹកហើយឡើងគោកវិញ អ្នកបើកបរត្រូវតែជាន់ហ្វ្រាំង ឬធ្វើតេស្តហ្វ្រាំងឲ្យបានល្អសិនដើម្បីធានាថា ហ្វ្រាំងរថយន្តពេលត្រូវទឹកហើយអាចប្រើបានដែរឬអត់ ចៀសវាងឡើងគោកភ្លាម បន្ថែមល្បឿនភ្លាម គឺអាចបង្កឱ្យមានគ្រោះថ្នាក់ » ។
លោកបញ្ជាក់ថា ៖« ពេលខ្លះ ពេលរថយន្តបើកកាត់ទឹក ធ្វើឲ្យហ្វ្រាំងវារអិល ហើយបើសិនជាមិនបានធ្វើតេស្ត ឬធ្វើឱ្យវាស្ងួត មុនបន្ថែមល្បឿនទេនោះ ពេលមានឧបសគ្គនៅខាងមុខ ហើយត្រូវជាន់ហ្វ្រាំង អាចមិនស៊ី ។ ដូចនេះ វាអាចបង្កគ្រោះថ្នាក់ចំពោះអ្នកបើកបរ និងអ្នកដទៃទៀតនៅលើដងផ្លូវបាន » ៕
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប លោកស្រីKELLY CRAFTថ្លែងកាលពីថ្ងៃ១១ធ្នូថា សហរដ្ឋអាមេរិកត្រៀមបន្ទន់ឥរិយាបថ ក្នុងការចរចាជាមួយកូរ៉េ...
អ្នកមិនជក់បារីមែន ដូច្នេះអ្នកត្រូវតែគិតថា អ្នកកំពុងតែដឹកនាំជីវិតឆ្ពោះទៅកាន់ការមានសុខភាពល្អ។ ប៉ុន្តែការជក់បារីប្រហែលជាមិនជាវិធីសាស្ត្រតែមួយគត់ដែលនាំ...
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...