ឥរិយាបថពេលបើកបរ និងចៀសវាងមានជម្លោះនៅតាមផ្លូវ
យើងដឹងហើយថា សភាពចរាចរណ៍នៅតាមផ្លូវក្នុងក្រុង គឺមានការកកស្ទះជារៀងរាល់ថ្ងៃ ទាំងអាកាសធាតុក្តៅ ខណៈ
យើងដឹងហើយថា សភាពចរាចរណ៍នៅតាមផ្លូវក្នុងក្រុង គឺមានការកកស្ទះជារៀងរាល់ថ្ងៃ ទាំងអាកាសធាតុក្តៅ ខណៈ
យើងដឹងហើយថា សភាពចរាចរណ៍នៅតាមផ្លូវក្នុងក្រុង គឺមានការកកស្ទះជារៀងរាល់ថ្ងៃ ទាំងអាកាសធាតុក្តៅ ខណៈអ្នកបើកបរគ្រប់គ្នាប្រញាប់ និងចង់ទៅដល់គោលដៅឲ្យទាន់ពេលវេលា ។ មានកត្តាជាច្រើនដែលបង្ខំឲ្យអ្នកប្រើប្រាស់ផ្លូវចាប់ផ្តើមមានអាការ «គ្មានអ្នកណាចុះចាញ់អ្នកណា» គឺប្រជែងទៅមុខរៀងខ្លួន រហូតធ្វើឲ្យកើតគ្រោះថ្នាក់ ។
នៅពេលមានគ្រោះថ្នាក់ គឺតែងបន្ទោសគ្នាទៅវិញទៅមក រហូតដល់កើតការវាយតប់ ហើយអ្វីដែលអាក្រក់ជាងនេះទៀត គឺការបំផ្លាញទ្រព្យសម្បត្តិ ឬស្លាប់បាត់បង់ជីវិតក៏មាន។ រឿងទាស់ទែងរបស់គូជម្លោះខ្លះបានក្លាយជាប្រធានបទក្តៅ ដោយមានការថតជាវីដេអូឃ្លីបក្នុងបណ្តាញសង្គមផងដែរ ។
យើងគួរចៀសវាងមានជម្លោះនៅតាមផ្លូវ ដើម្បីឲ្យការប្រើប្រាស់រថយន្ត និងផ្លូវ យ៉ាងមានក្តីសុខគ្រប់អ្នកបើកបរទាំងអស់ ។ ខាងក្រោមនេះជាឥរិយាបថត្រូវប្រកាន់ខ្ជាប់ ខណៈពេលកំពុងបើកបរ ៖
១-អនុវត្តតាមច្បាប់ចរាចរណ៍ និងបើកបរយ៉ាងមានទឹកចិត្ត ៖
អាចថាមើលទៅស្រួលនិយាយ តែពិបាកអនុវត្ត ប៉ុន្តែយើងអាចចាប់ផ្តើមពីខ្លួនយើងទៅមុនបាន ។ គោលការណ៍ងាយស្រួល គឺគិតដល់រថយន្ត និងសុវត្ថិភាពរបស់ខ្លួនយើងជាអាទិភាព ដូចជា មិនបើកបរហួសល្បឿនកំណត់, មុននឹងជាន់ហ្វ្រាំង ត្រូវមើលរថយន្តនៅខាងមុខក្រោយ ហើយជាន់ហ្វ្រាំងនៅពេលសមស្រប ។
ការបន្ថែមល្បឿន គួររក្សាគម្លាតចម្ងាយរវាងរថយន្តដែលបើកបរខាងក្រោយ, បើកផ្លូវដល់រថយន្តដទៃខ្លះ, ស្គាល់ពីការជៀសគ្នា, មិនបើកបរស្ទាត់ផ្លូវរថយន្តផ្សេង, មិនបៀតបៀនអ្នកដទៃ, រថយន្តដទៃនឹងមិនមកបៀតបៀនយើង និងប្រើស៊ីផ្លេនៅពេលចាំបាច់ប៉ុណ្ណោះ ។
២-ចាត់ការអារម្មណ៍ក្រេវក្រោធ ៖
ពិតណាស់ថា ទោះបីជាយើងគោរពតាមច្បាប់ចរាចរណ៍ក្តី ប៉ុន្តែមិនមានន័យថា អ្នកដទៃនឹងធ្វើដូចយើងគ្រប់គ្នានោះទេ ហេតុនេះហើយ បើយើងត្រូវបៀតបៀនពីបុគ្គលដែលធ្វើខុសច្បាប់ វាមិនប្លែកទេដែលខឹងសម្បា ប៉ុន្តែយើងក៏ចាំបាច់ត្រូវចាត់ការអារម្មណ៍ខឹងនេះ ដើម្បីមិនឲ្យផ្ទុះរឿងរ៉ាវឈានទៅដល់ការខាតបង់ ។
បើកើតហេតុការណ៍បែបនេះ ត្រូវចាប់ផ្តើមបន្ថយកំហឹងខ្លួនឯងជាមុន ដោយអាចដំឡើងម៉ាស៊ីនត្រជាក់ឲ្យត្រជាក់ជាងមុន និងបើកចម្រៀងស្តាប់តិចៗ ដើម្បីផ្តោតការចាប់អារម្មណ៍របស់យើងឲ្យនៅក្នុងរថយន្ត ។ កុំចាប់អារម្មណ៍នឹងគូជម្លោះ ដើម្បីទប់ការផ្ទុះកំហឹង រហូតធ្វើឲ្យយើងទៅធ្វើបាបគូជម្លោះ ។
បន្ទាប់មក ព្យាយាមផ្តោតទៅលើខ្លួនឯង កុំគិតថា អ្នកណាបង្កមុន ឬមិនព្រមចុះចាញ់គ្នា ហើយរថយន្តថ្លៃ រថយន្តធំ ក៏មិនមែនជាប្រធានបទដែរ ប៉ុន្តែចូរផ្តោតលើចំណុចគោលដៅដែលយើងចង់ទៅ មិនគួរខាតពេលវេលាជាមួយការឈ្លោះទាស់ទែងគ្នា ដែលធ្វើឲ្យខាតបង់ច្រើនជាងពេលវេលា ។ បើស្គាល់ពីវិធីចាត់ការអារម្មណ៍ខឹង នៅពេលអារម្មណ៍នោះត្រូវជំរុញពីអំពើអ្នកដទៃ ការរសាប់រសល់របស់យើងនឹងថយចុះបានលឿនផងដែរ ។
៣-មិនផឹកគ្រឿងស្រវឹងខ្លាំងពេក ៖
មុននឹងបើកបរយ៉ាងមានសុវត្ថិភាព រឿងសំខាន់ដែលត្រូវមាន គឺសតិ ។ ដូច្នេះ គួរតែលះបង់ការបើកបរខណៈពេលស្រវឹងខ្លាំង ព្រោះក្នុងសភាពនេះ អ្នកនឹងមិនអាចបង្ខំខ្លួនឯងបានទេ គឺគ្រឿងស្រវឹងជាតិអាល់កុលវាបញ្ចេញឥទ្ធិពលដល់ប្រព័ន្ធប្រសាទ, កាត់បន្ថយអាការឆ្លើយតបរហ័ស និងការបញ្ជារបស់ខួរក្បាល ហើយធ្វើឲ្យយើងមិនអាចសម្រេចចិត្តបានរហ័សក្នុងស្ថានការណ៍អាសន្ន ។
ហេតុនេះ បើចាំបាច់ត្រូវផឹកគ្រឿងស្រវឹងពិតមែន អ្នកអាចប្រើសេវាកម្មរថយន្តតាក់ស៊ី ឬឲ្យក្រុមគ្រួសារមកទទួលល្អជាង ដើម្បីសុវត្ថិភាពដល់ខ្លួនអ្នក ក៏ដូចជាអ្នកបើកបរតាមផ្លូវដទៃទៀត ។
គោលការណ៍ទាំង៣ចំណុចនេះ គឺចាប់ផ្តើមពីខ្លួនអ្នកទៅមុន ។ អ្នកអាចយកទៅអនុវត្តតាមផងដែរ ដើម្បីឲ្យការបើកបររបស់អ្នកមានភាពទទួលខុសត្រូវ មានសុវត្ថិភាពគ្រប់ពេលវេលា និងទុកចិត្តអ្នកបើកបរដូចគ្នា ៕
ចែករំលែកព័តមាននេះ