ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​តម្រុយ​ខ្លា​ដែល​ផុត​ពូជ​ទៅ​ហើយ

6 ឆ្នាំ មុន

ខ្លា​ Tasmania ​ឬ​វិទ្យាសាស្ត្រ​ហៅ​ថា

ខ្លា​«Tasmania»​ឬ​វិទ្យា សាស្ត្រ​ហៅ​ថា​«Thylacine»​មាន​រូបរាង​ដូច​ឆ្កែ​រោម​ពណ៌​ត្នោត​លាយ​ខ្មៅ​នៅ​បរិវេណ​ឆ្អឹងខ្នង មាន​ធ្មេញ​មុត​អាច​ឈរជើង​២​ខាងក្រោយ​ដូច​សត្វ​កង់​ហ្គូ​រូ​ជា​សត្វ​ស៊ីសាច់​ជា​អាហារ ត្រូវ​បាន​សន្និដ្ឋាន​ថា​ផុត​ពូជ​ដោយសារ​រញ្ជួយ​ដី​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ជាង​៣.០០០​ឆ្នាំ​មុន ។ ទោះជា​យ៉ាងណា​ក្តី​មាន​កំណត់ហេតុ​ថា​ខ្លា​ប្រភេទ​នេះ​នៅ​មាន​រស់នៅ​លើ​កោះ​«Tasmania» ហើយ​ជា​ចុង​ក្រោយ​បាន​ងាប់​នៅ​សួនសត្វ​ក្នុង​ក្រុង​ហូ​បាត​(Hobart)​រដ្ឋ​តា​ស្មា​នី​យ៉ា ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​១៩៣៦ ។

កាលពីមុន​នេះ​មានការ​សន្និដ្ឋាន​ជា​ច្រើន​យ៉ាង​ស្តី​ពី​មូលហេតុ​នៃ​ការ​ផុត​ពូជ​របស់​ខ្លា​«Tasmania»​ដូច​ជា​ការ​សម្លាប់​ពី​កសិករ​ពេល​វា​ចូល​ស៊ី​សត្វ​ចិញ្ចឹម និង​កសិផល​ក្នុងភូមិ ឬ​កើតការ​រាតត្បាត​នៃ​ជំងឺ រួម​ទាំង​ខ្វះ​ការ​អភិរក្ស​របស់​មនុស្ស​ជាដើម ។ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​អ្នក​វិទ្យាសាស្ត្រ​ពី​មហាវិទ្យាល័យ​«​អា​ឌី​ឡេ​ត​»​នៅ​អូស្ត្រាលី​បាន​ពិនិត្យ​«DNA»​ពី​គ្រោង​ផូស៊ីល​របស់​ខ្លា​«Tasmania»​ឃើញ​ថា​ខ្លា​ប្រភេទ​នេះ​បាន​ចែក​ចេញ​ជា​ពូជ​ខ្លា​នៅ​ភាគ​ខាងកើត និង​ខាងលិច ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី​មុន​ពេល​ផុត​យុគសម័យ​ទឹកកក​កាលពី​២៥.០០០​ឆ្នាំ​មុន ។

អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់ និង​គ្រោះ​រាំង​ស្ងួត​ពី​មូលហេតុ​កម្តៅ​ផែនដី​ប្រហែល​៤០០០​ឆ្នាំ​មុន អាច​តម្រូវ​ឱ្យ​សត្វ​នៅ​លើ​ផែនដី​នឹង​ផុត​ពូជ​ច្រើន​ជាង​ការ​បរបាញ់  ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​របាយការណ៍​បញ្ជាក់​ថា​ប្រទះ​ឃើញ​ខ្លា​Tasmania​នៅ​ភាគ​ខាងជើង​របស់​រដ្ឋ​គ្វី​ន​លែ​ន ដូច្នេះ​ហើយ​មាន​កិច្ច​ស្រាវជ្រាវ​រក ប៉ុន្តែ​មិន​អាច​បញ្ជាក់​បាន​ថា​ជា​ការណ៍​ពិត ឬ​អត់​ទេ ៕