ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ពេញ​ប្រទេស​ ព្រោះ​តែ​បាតុ​ភូត​ចម្លែក (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

Daily Mail ​របស់​អង់គ្លេស​ផ្សាយ​ថា

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ថា ពលរដ្ឋ​ជប៉ុន​បាន​ប្រទះ​ឃើញ​ពពក​ស្រ​ដៀង​នឹង​ល្អាង​លាតសន្ធឹង​នៅ​លើ​វេហាស៍​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ពេលថ្មី​ៗ​កន្លង​មក ។ បាតុភូត​ធម្មជាតិ​នោះ​បង្កើត​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​ប្រទេស ។

ក្រុម​ពពក​រូបរាង​ស្រ​ដៀង​ប្រមោយដំរី​នោះ​បង្ហាញ​នៅ​ពីលើ​ក្រុង​នី​កា​តា ភាគ​កណ្តាល​ប្រទេស​ជប៉ុន ដោយ​លាតសន្ធឹង​យ៉ាង​វែង​នៅ​លើ​លំហ​អាកាស​ដ៏​ងងឹត ។ សារព័ត៌មាន​របស់​ជប៉ុន​បញ្ជាក់​ថា មនុស្ស​ម្នា​ដែល​បានឃើញ​នាំ​គ្នា​ភ្ញាក់ផ្អើល​ចំពោះ​បាតុភូត​នោះ ដោយ​អ្នកខ្លះ​ថត​បង្ហោះ​តាម​ Weathernews ​ផ្នែក​ឧតុនិយម ។

បាតុភូត​នោះ​គឺជា​គំរូ​ដូចដែល​អ្នក​ឧតុនិយមវិទ្យា​ហៅ​ថា​ «Funnel Cloud»​ ឬ​ពពក​មាន​រូបរាង​ដូច​ប្រមោយដំរី​យ៉ាង​កម្រ ៕