ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្សាយ​ព័ត៌មាន​​ធ្វើការ​លើស​ម៉ោង​រហូត​ដល់​ស្លា.ប់​

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​«NHK»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Miva Sado​អ្នក​ផ្សាយ​ព័ត៌មាន​អាយុ​៣១​ឆ្នាំ​របស់​ស្ថានីយទូរទស្សន៍​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​គាំងបេះដូង ក្រោយ​ពេល​បម្រើ​ការងារ​លើស​កំណត់​។ នាង​បាន​លាឈប់​ពី​ការងារ​ត្រឹមតែ​២​ថ្ងៃ​ក្នុង​មួយ​ខែ ក្រោយមក​ស្លាប់​បាត់បង់​ជីវិត ព្រោះតែ​បម្រើ​ការងារ​ច្រើន​ដល់​ទៅ​១៥៩​ម៉ោង​ក្នុង​មួយ​ខែ រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ផង​ដែរ ជា​រួម​នាង​បម្រើ​ការងារ​ដោយ​ថែម​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ​៦​ម៉ោង​ឯណោះ ។

នាង​Miva Sado​ស្លាប់​បាត់បង់​ជីវិត​នៅ​ខែកក្កដា ២០១៣ ប៉ុន្តែ​ចៅហ្វាយនាយ​របស់​នាង​ទើបតែ​បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។ Sado​ជា​អ្នក​ផ្សាយ​ព័ត៌មាន​ជំនាញ​លើ​ផ្នែក​នយោបាយ និង​ការងារ​ទាក់ទង​នឹង​រដ្ឋបាល​មូលដ្ឋាន​នៅ​ក្រុង​តូ​ក្យូ ។ នាង​ចូល​បម្រើ​ការងារ​ឱ្យ​«NHK»​កាលពី​ឆ្នាំ​២០០២​នៅ​ក្នុង​ខេត្ត​កា​កូ​ស៊ី​ម៉ា​ក្រោយមក​ផ្លាស់​ទៅ​ប​ម្រ​ក​ការ​នៅ​ការិយាល័យ​ក្រុង​តូ​ក្យូ​នៅ​ខែកក្កដា ឆ្នាំ​២០១០ ដោយ​ទទួលខុសត្រូវ​លើ​ព័ត៌មាន​ទាក់ទង​នឹង​រដ្ឋបាល​មូលដ្ឋាន​ក្រុង​តូ​ក្យូ​រយៈពេល​២​ឆ្នាំ ក្រោយមក​ក៏​គ្រោះថ្នាក់​ដល់​ជីវិត​បន្ទាប់​ពី​ផ្សាយ​ព័ត៌មាន​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​បាន​៣​ថ្ងៃ ។

លោក​ម៉ា​សាហ៊ី​កា យ៉ា​ម៉ា​អ៊ូ​ស៊ី ជា​ព្រឹទ្ធបុរស​នៅ​ក្នុង​«NHK»​ថ្លែង​ថា ការ​ស្លាប់​របស់​នាង​Sado​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​របស់​អង្គភាព​ការងារ​ទាំងអស់​បាន ទាំង​ប្រព័ន្ធ​ការងារ និង​ព័ត៌មាន​នៃ​ការ​បោះ​ឆ្នោត ។

ការ​បំពេញការងារ​ច្រើន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ជប៉ុន​គឺជា​«​ជំងឺ​ងុបងុល​នឹង​ការងារ​»​រមែង​កើតឡើង​ទៅ​លើ​មនុស្ស​ធ្វើការ​ហួស​ម៉ោង​ដល់​ទៅ​៨០​ម៉ោង​ក្នុង​មួយ​ខែ ដោយ​ក្នុង​មួយ​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន​នឹង​មាន​អ្នក​ធ្វើ​អត្តឃាត​ពី​ការងារ​ធ្ងន់ និង​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត​មាន​ប្រហែល​២០០០​នាក់ ។ រដ្ឋាភិបាល​គួរ​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​បាន​ប្រាកដប្រជា​ដូច​ជា​ឃោសនា​បំផុស​ឱ្យ​បុគ្គលិក​ធ្វើការ​ត្រូវ​ឈប់​សម្រាក​ពី​ការងារ​ឱ្យ​បាន​ឆាប់​ជាង​ប្រក្រតី ៕