ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ពេញ​ទឹក​ពេញ​ដី​គ្មាន​អ្នក​ប្រមូល ភ្ញៀវ​ទេសចរ​យកដៃ​បិទ​ច្រមុះ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សំរាម​តាម​ដងផ្លូវ និង​មុខ​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កន្លែង​ខ្លះ​ស្ទើរ​ក្លាយជា​កូនភ្នំ​ទៅ​ហើយ ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា​ក្រុមហ៊ុន​ប្រមូល​សំរាម​ខក​ខានមិនបាន​ប្រមូល​តាំងពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មក

ខេត្តបន្ទាយមានជ័យ ៖ សំរាម​តាម​ដងផ្លូវ និង​មុខ​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កន្លែង​ខ្លះ​ស្ទើរ​ក្លាយជា​កូនភ្នំ​ទៅ​ហើយ ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា​ក្រុមហ៊ុន​ប្រមូល​សំរាម​ខក​ខានមិនបាន​ប្រមូល​តាំងពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មក ។ ដងផ្លូវ​បេតុង​មួយ​ចំនួន​ដែល​គ្មាន​មនុស្ស​រស់នៅ (​ចំណុច​ដី​ទំនេរ​) អ្នកស្រុក​បាន​យក​សំរាម​ទៅ​ចាក់ ឬ​បោះចោល​គរ​ដូច​ភ្នំ​មាន​ក្លិនស្អុយ​ស្ទើរ​ធ្វើ​ដំណើរ​ឆ្លងកាត់​មិន​បាន ។

ដោយឡែក​តាម​មុខ​ផ្ទះ​អ្នកស្រុក​ភាគច្រើន សំរាម​ក្លាយជា​គំនរ​ហៀរ​ទឹក​ឆ្អេះឆ្អាប និង​ស្អុយ​ចោល​ក្លិន​អសោច​បង្ក​ជា​ក្តី​បារម្ភ​ដល់​ពលរដ្ឋ​ទៅ​នឹង​សុខមាលភាព និង​បរិស្ថាន​សង្គម​យ៉ាង​ខ្លាំង ។ អ្នកស្រុក​បាន​រអ៊ូរទាំ​ថា បញ្ហា​សំរាម​នេះ​បាន​កើត​មាន​តាំងពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មក ដោយ​មិនដឹង​ថា​ខាង​ក្រុមហ៊ុន​សម្អាត​ក្រុង​ប៉ោយ​ប៉ែ​ត មាន​បញ្ហា​អ្វី​ឡើយ​បានជា​មិនឃើញ​ប្រមូល​សំរាម​តាម​មុខ​ផ្ទះ​ពួក​គាត់​សោះ ។

អ្នកស្រុក​លើក​ឡើង​ថា ពួក​គាត់​បង់ប្រាក់​លើ​សេវា​ប្រមូល​សំរាម​តាម​មុខ​ផ្ទះ​ទៀងទាត់​មិន​ដែល​ខកខាន ហើយ​ខាង​បុគ្គលិក​ក្រុមហ៊ុន​ដាច់​ខែ​មិន​ទាន់​ដើរ​ប្រមូលប្រាក់​បាត់​ទៅ​ហើយ ។ អ្នក​ភូមិ​បន្ត​ថា ពួក​គាត់​កំពុង​ព្រួយបារម្ភ​ពី​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ព្រោះតែ​គំនរ​សំរាម​ចោល​ក្លិនស្អុយ​ពេញ​ភូមិ និង​មាន​រុយ​ដែល​ជា​ប្រភព​ចម្លង​មេរោគ​ហើរ​ពេញ ។ ពួក​គាត់​បាន​សម្តែង​ក្តី​បារម្ភ​ថាបើ​ក្រុមហ៊ុន​មិន​ប្រមូល​សំរាម​តាម​មុខ​ផ្ទះ​ពួក​គាត់​ទេ ពួក​គាត់​មិនដឹង​ថា​និង​ដឹក​សំរាម​ទៅ​ចោល​នៅ​ទីណា​ទេ​នា​ពេល​ខាង​មុខ ។ សង្ស័យ​ដោយសារ​តែ​ការ​ខឹងសម្បា​អ្នក​ភូមិ​បាន​ប្រាប់​ថា អាជ្ញាធរ និង​សមត្ថកិច្ច​គួរតែ​ខ្មាស់​ភ្ញៀវ​ទេសចរ​បរទេស​ផង ពេល​ខ្លះ​គេ​យកដៃ​បិទ​ច្រមុះ​ពេល​ដើរ ។

ជុំវិញ​បញ្ហា​ខាងលើ ខាង​ប្រធាន​ក្រុមហ៊ុន​សំអាត​ក្រុង​ប៉ោយ​ប៉ែ​ត ហៅ​កាត់​ថា PPC មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល ។ ម្យ៉ាង​ខណៈ​ភ្នាក់ងារ​កោះសន្តិភាព​ទៅ​ដល់​ការិយាល័យ បែ​ជា​បិទទ្វារ​គ្មាន​អ្នកធ្វើការ ៕