ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​រិះគន់​ចំពោះ​ការ​ធ្លាក់​ និង​ជាប់​របស់​បេក្ខជន​មួយ​ចំនួនក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​បន្ទាប់​នាង​សម្រេច​ជ្រើសរើស​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​បន្ទាប់​នាង​សម្រេច​ជ្រើសរើស​កូនក្រុម​ណូ ឈួ​សី​ុ​វ​ហេង ហើយ​ទម្លាក់​អ៊ុ​ក សុវ​ណ្ណា​រី ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ក្នុង​កម្មវិធី The Voice Kids Cambodia ការ​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែតុលា ២០១៧ ។

សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​និង​អ្នកសិល្បៈ​មួយ​ចំនួន ក្នុង​ពេល​ដែល​នាង​បោះបង់​អ៊ុ​ក សុ​វ​ណ្ណា​រី ដែល​គេ​ដឹង​ថា​ច្រៀង​ពីរោះ​មាន​ទឹកដម​ជាង​ណូ ឈួ​ស៊ីវ​ហេង ។

កូនក្រុម​របស់​Coach សុគន្ធ នី​សា គឺ​អ៊ុ​ក សុ​វ​ណ្ណា​រី បាន​ច្រៀង​បទ​«​កុំ​ធ្វើ​ចរិត​ប្រុស​ស្អាត​»​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ខ្លាំង ក៏​ប៉ុន្តែ​មិន​ត្រូវ​Coach​សុគន្ធ នី​សា ជ្រើសរើស​យក​ទៅ​បន្ត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទេ ។ សុ​វ​ណ្ណា​រី​ច្រៀង​ពីរោះ​ណាស់​តាំងពី​វគ្គ​ដំបូង​មក ពិសេស​បទ​មនោសញ្ចេតនា ។ ហេតុ​ដូច្នោះ​ហើយ​ទើប​មហាជន​មាន​ប្រតិកម្ម​​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​Coach​នី​សា ។ អ្នកខ្លះ​បញ្ចេញមតិ​ថា​«​នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​ព្រោះ​អ៊ុ​ក សុ​វ​ណ្ណា​រី ជា​ក្មេង​ដែល​មាន​សមត្ថភាព​ជាង​ក្មេង​ដទៃ ថែម​ទាំង​ចេះ​លើកដាក់​សំឡេង​ទៅ​តាម​បទ​ចម្រៀង មិន​ថា​បទ​បុរាណ បទ​សម័យ បទ​ជា​ភាសាបរទេស​យ៉ាងណា​នោះ​ទេ តែ​ហេតុ​អ្វី​Coach​សុគន្ធ នី​សា មើល​រំលង​ប្អូនស្រី​ទៅ​វិញ» ។

អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​រូប​បង្ហោះ​សារ​រិះគន់​សុគន្ធ នី​សា​ថា​«​សុគន្ធ នី​សា ធ្លាប់​ជា Idol ខ្ញុំ​ជាង​១០​ឆ្នាំ​ហើយ រហូត​មក​ដល់​ថ្ងៃនេះ​ខ្ញុំ​មិន​ដែល​ទាស់​ចិត្តនឹង​ការងារ​គាត់​ម្ដងណា​ទេ តែ​ថ្ងៃនេះ​សូម​រិះគន់​ម្ដង​ហើយ ព្រោះថា​ខ្ញុំ​ខកចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​ឆ្ងល់​ថា​តើ​រវាង​សុ​វ​ណ្ណា​រី នឹង​ស៊ីវ​ហេង ខ្ញុំ​ចង់​ដឹង​ណាស់​ថា ចំណុច​ត្រង់​ណា​ដែល​សុ​វ​ណ្ណា​រី ធ្វើ​អន់​ជាង​ស៊ីវ​ហេង​នោះ ? ទាំង​បទ​មនោសញ្ចេតនា ទាំង​បទ​អង់គ្លេស ទាំង​បទ​ញាក់ គ្រប់​ចម្រៀង​សុ​វ​ណ្ណា​រី ច្រៀង​ឡើង​រណ្ដំ មាន​អុ​ឺ​ន មាន​ស្ទីល​សម​ទាំង​កាយវិការ​សម្ដែង​នៅ​លើ​ឆាក និយាយ​រួម សុ​វ​ណ្ណា​រី គឺ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ជាង​ស៊ីវ​ហេង​ច្រើន​ណាស់ តែ​ចុង​ក្រោយ​ក្រោម​ហេតុផល​គឺ​មាន​បំណង​ចង់​ទម្លាក់​គ្នា​ចោល​តែ​ម្ដង ។

ខ្ញុំ​គិត​ថា​មិន​ចង់​ទើស មិន​ចង់​និយាយ​ទេ តែ​ខ្ញុំ​ដូច​ជា​ហួសចិត្ត​ដែល​យប់​ម្សិលមិញ សុគន្ធ នី​សា សុខចិត្ត​បោះបង់​ចោល​អ្នក​ដែល​មាន​សមត្ថភាព​ពេញ​ខ្លួន ហើយ​ទៅ​រើស​យក​ក្មេង​ច្រៀង​មិន​ទាន់​នឹង​ច្បាស់​ពាក្យ ច្រៀង​គ្មាន​អុ​ឺ​ន រក​ពីរោះ​មិនឃើញ​សោះ ខ្ញុំ​មិន​នឹក​ស្មានថា នី​សា ដែល​ខ្ញុំ​តែងតែ​គាំទ្រ​អស់​ជាង​១០​ឆ្នាំ មក​ដល់​ឥឡូវ​ជា​មនុស្ស​ភ្នែក​ស្អុយ​អ៊ីចឹង​សោះ ។

ខ្ញុំ​កោត​ចិត្ត​ណាស់ ខ្ញុំ​មិនមែន​ជា​សាច់ញាតិ​អី​នឹង​សុ​វ​ណ្ណា​រី​ទេ តែ​ខ្ញុំ​សប្បាយចិត្ត​ណាស់​តាំងពី​វគ្គ​ដំបូង​ដែល​សុ​វ​ណ្ណា​រី​ជ្រើស​យក​នី​សា ជា​គ្រូ ខ្ញុំ​គិត​ថា នី​សា មាន​គ្រាប់ពេជ្រ​មួយ​ល្អ​ក្នុង​ដៃ​ដើម្បី​ប្រកួតប្រជែង​នឹង​គេ​ហើយ តែ​ចុង​ក្រោយ​និយាយ​លែង​ចេញ ។

សុ​វ​ណ្ណា​រី គឺជា​បេក្ខជន​ជើង​ខ្លាំង​មួយ​រូប​ក្នុង​កម្មវិធី The voice kids នេះ​ដែរ ហើយ​រវាង សុ​វ​ណ្ណា​រី នឹង​មី​ុ​ហៀ​ង សមត្ថភាព​នាង​មាន​ស្មើគ្នា​ខ្ញុំ​គាំទ្រ​ទាំង​២ តែ​មិន​គួរ​នី​សា ទម្លាក់​សុ​វ​ណ្ណា​រី​នៅ វគ្គ​នេះ​ទេ នាង​គួរតែ​ទទួល​បានការ​ទទួល​ឆ្លង​ទៅ​វគ្គ​មួយទៀត​ទើប​ត្រឹមត្រូវ ។ វប្បធម៌​ក្ដិចត្រួយ គ្នា​កំពុង​ល្អ សុខ​ៗ​ទៅ​ក្ដិច​គ្នា​ចោល ហេតុ​អី នី​សា អើយ ខ្ញុំ​មិន​យល់​ពី​ការងារ​របស់​អ្នក​ទេ ទោះជា​មាន​ហេតុផល​ត្រៀម​ទុក​ឱ្យ​អ្នក​ណា​ជាប់​ក៏​ដោយ តែ​មិនមែន​ទម្លាក់​អ្នក​ខ្លាំង​ចោល ហើយ​ទៅ​យក​អ្នក​អន់​ពេក​មក​ជំនួស​អ៊ីចឹង​ទេ បង្កើត​កម្មវិធី​ធំ ប៉ុនណា​ណី ហើយ​មក​ធ្វើ​អ៊ីចឹង​ទៅ​វិញ គិត​ថា​អ្នក​មើល​ហ្នឹង​គេ​មើល​នឹង​ថ្ងាស​មែន​ទេ ឬ​ក៏​បង្កើត​កម្មវិធី​ធ្វើ​លេង​តែ​គ្នា​ឯង​ទេ ? បានជា​គ្មាន​ភាព​សុក្រឹត​យុត្តិធម៌​បែប​ហ្នឹង ។

ចាប់ពី​ថ្ងៃនេះ​មិន​គាំទ្រ​នី​សា ទៀត​ទេ ព្រោះ​ខ្ញុំ​មិន​ពេញចិត្ត​រឿង​អយុត្តិធម៌​របស់​អ្នក​ធ្វើ​ទ េ​រវាង​សុ​វ​ណ្ណា​រី នឹង​ស៊ីវ​ហេង សមត្ថភាព​វា​ខុស​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​មើល​រំលង​អ្នក​ល្អ ហើយ​ទៅ​រើស​អ្នក​អន់ នេះ​ហើយ​ជា​កម្ម​របស់​សុ​វ​ណ្ណា​រី​ដែល​រើស​ចំ​គ្រូ​ភ្នែក​ស្អុយ​» ។

សំឡេង​រិះគន់​តាម​ហ្វេ​ស​ប៊ុ​កកើត​ឡើង​ចំពោះ​តារាចម្រៀង​សុគន្ធ នី​សា ដែល​ជ្រើសរើស​កុមារី ណូ ឈួ​ស៊ីវ​ហេង ឱ្យ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ទម្លាក់​កុមារី​អ៊ុ​ក សុវណ្ណ​រី នោះ គេ​ថែម​ទាំង​យក​វី​ដេ​អូ​ប្រលង​របស់​អ្នក​ទាំង​ពីរ​មក​ប្រៀបធៀប​គ្នា​ទៀត​ផង ហើយ ម្នាក់​ៗ​សុទ្ធតែ​វាយតម្លៃ​ថា​ការ​ជ្រើស​របស់​សុគន្ធ នី​សា ជា​ការ​ជ្រើសរើស​ដោយ​ខ្វះ​ការ​វិភាគ ។

បន្ទាប់​ពី​ទទួល​រង​ការ​រិះគន់​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បែប​នោះ​មក សុគន្ធ នី​សា នៅ​មិន​ទាន់​បកស្រាយ​បែប​ណា​ទេ ប៉ុន្តែ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​តារាចម្រៀង​រូប​នេះ​មួយ​ចំនួន​អះ​អា​ថា ការ​ជ្រើសរើស​នេះ​អាច​មាន​អ្វី​នៅ​ពីក្រោយ ពោល​មិនមែន​ចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​នាង​ទេ ។

ចំណែក​ឱកាស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​កុមា​រា ពេជ្រ ថៃ ត្រូវ​គេ​រិះគន់​ដូច​បាយ​ពុះ​ផង​ដែរ ។ អ្នក​រិះគន់​បាន​បង្ហោះ​វី​ដេ​អូ​របស់ ពេជ្រ ថៃ ប្រៀបធៀប​នឹង​បេក្ខជន​ផ្សេង​ទៀត ហើយ​ថា​អ្នក​ដែល​បោះ​ឆ្នោត​ឱ្យ​ជាប់ គឺ​បោះ​ឱ្យ​ដោយ​សម្អាង​លើ​ភាព​ក្រមិចក្រមើម និង​ការ​លេងសើច​របស់​ក្មេង តែ​មិន​គិត​ពី​ទឹកដម​សំឡេង ។ ម្នាក់​ៗ និយាយ​ថា ពេជ្រ ថៃ គ្មាន​ការ​បត់បែន​សំឡេង​ទេ ដោយ​ការ​ច្រៀង​របស់​គេ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ភ្លាវ​ៗ ភ្លេង​ដោយ​ភ្លេង សំឡេង​ដោយ​សំឡេង និង​ថា​ច្រៀង​កាន់តែ​យូរ​កាន់តែ​ពិបាក​ស្ដាប់។ មានការ​លើក​ឡើង​ថា ពេជ្រ ថៃ បាន​ជាប់​ទៅ​កាន់​វគ្គ​បន្ត​មិន​ប្រាកដ​ថា​ដោយសារ​តែ​ការ​បោះ​ឆ្នោត​ទេ ដោយសារ​តែ​សារ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។ អីុចឹ​ង​ហើយ​ទើប​អ្នក​រិះគន់​បាន​ងាក​ទៅ​រិះគន់​កម្មវិធី​វិញ ដោយ​ថា​កម្មវិធី​មួយ​នេះ​ឱ្យ​ពេជ្រ ថៃ ជាប់ គឺ​ដោយសារ​តែ​មាន​ប្រជាប្រិយភាព​កាលពីដើម​កម្មវិធី ហើយ​មិន​វិភាគ​លើ​ទឹកដម​សំឡេង ។

មនុស្ស​ភាគច្រើន​សុទ្ធតែ​លើក​ឡើង​ថា​ពេជ្រ ថៃ មិន​សម​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ ។

សម្រាប់​កូនក្រុម​លោក​ព្រាប សុវត្ថិ ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ពេជ្រ ថៃ និង​ឡុ​ង លី​គ័​ង្គ ។

កូនក្រុម​ឱ​ក សុ​គ​ន្ឋ​កញ្ញា គឺ​កុមារី​សុខ សុជាតា និង​កុមារី​រ៉​ន ចាន់​ឌី​ន ។

កូនក្រុម​សុ​គ​ន្ឋ នី​សា គឺ​កុមារី​ឃុ​យ ម៉ីហៀ​ង និង​កុមារី​ណូ ឈួ​ស៊ីវ​ហេង ។

ការ​រិះគន់​របស់​មហាជន​ទាំងនោះ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គេ ម្នាក់​ៗ ហើយ​វា​មិន​ប្រាកដប្រជា​ថា​ត្រឹមត្រូវ​ទេ អាច​មាន​អ្នក​ផ្សេង​យល់​ផ្ទុយ​ពី​នេះ ៕​