ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារលោកយាយ​វេទនា​ និងឃ្លាន​ពេក… រត់​រកភ្នាក់ងារកោះសន្តិ​ភាព​​ដល់​​ផ្ទះ​

6 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ​​ ៖​ ម្តាយ​គេ​ម្តាយ​យើងតើ​ខ្លោចផ្សារ​យ៉ាងណា​?

ខេត្ត​បន្ទាយ​​មាន​ជ័យ​​ ៖​ ម្តាយ​គេ​ម្តាយ​យើងតើ​ខ្លោចផ្សារ​យ៉ាងណា​? បើ​​​រក​តែ​អង្ករ​​ដាំបាយ​គ្មានហើយ​ចាស់ជរា​ផងនោះ​ ។ មិនតែ​ប៉ុណ្ណោះ គាត់​ត្រូវ​​ចិញ្ចឹម​ចៅៗទៀតផង​​​ ​។​ លោកយាយ​ដែល​រស់​​អាស្រ័យ​​លើ​ការ​​ដើ​រ​រើស​ស្ពាន់​​តាម​​គំនរ​ផេះ ​ដែល​គេ​ដុត​​​ខោអាវ​ជជុះ​ចាស់​ៗ​ចោល​​យក​លក់ ​ដើម្បី​បាន​ប្រាក់​ទិញ​អង្ក​រ​​​ចិញ្ចឹម​ចៅ​​កំព្រា​​រហូត​៤​នាក់ ​។ ហើយ​កន្លងមក លោកយាយក៏​ធ្លាប់​ទទួល​អំណោយ​សប្បុរសជន​នៅ​រាជធានីភ្នំពេញ​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ដែរ​ ។

​​ជាក់ស្តែង កាលពី​​ព្រឹក​ថ្ងៃ​ទី​10 ​តុលា​ ​នេះ​ លោកយាយ​​ ហាច ខឿប មានព្រះជន្ម៧៦ឆ្នាំ ​ ​រស់នៅ​ភូមិ​មិត្តភាព ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ទៅ​​រក​ភ្នាក់ងារ​កោះសន្តិភាព​ដល់​លំនៅ​ឋានតែម្តង ​ដោយ​បាន​​លើកដៃ​សំពះ​ទាំង​ទឹកភ្នែក​ហូរ​រហាម​​ សុំ​អង្ក​រ​ដើម្បី​បានយកទៅដាំបបរ​​ហូប ​ ព្រោះតែ​ក្រ​ខ្លាំង​ពេក​រក​អ្វី​លែង​បាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ ។ ​លោក​​រៀបរាប់​ថា ​កន្លង​មក ​ធ្លាប់​ចិញ្ចឹម​ចៅ​​ក្នុង​បន្ទុក​រហូត​៣​នាក់​ តែ​ពេល​នេះ​ចៅ​២​នាក់​ត្រូវ​ម្តាយ​ឪពុក​គេ​យក​ចិញ្ចឹម​វិញ​​ហើយ​ ។

​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​ខ្លាំងពេក​​ភ្នាក់ងារ​កោះសន្តិភាព​ក៏​បាន​ជូន​អង្ករទៅលោកយាយចំនួន​​៥​គីឡូក្រាម​​ និង​ត្រីខ​៥កំប៉ុង​, ទឹកត្រី​ និង​ទឹកស៊ីអ៊ីវ​មួយ​ចំនួន​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​មួយ​គ្រា​ ​។​ ​ចុង​ក្រោយ​​ ​​លោកយាយ​​បាន​សុំ​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ មេត្តា​ជួយ​​គាត់បន្តទៀត​​ផង​ ។