ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​មិន​ចេញ ព្រោះតែ​ប៉ះពាល់​សំណង់​អ្នក​ជិតខាង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​ក​ម្មា​ការ​ចម្រុះ​ខណ្ឌចំការមន​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​លោក ធី​ម សំ​អាន អភិបាលរង​ខណ្ឌ លោក ស៊ុន សិ​ទ្ធី នាយ​រង​រដ្ឋបាល​ខណ្ឌ បាន​ចុះ​

រាជធានី​ភ្នំពេញ ៖ គណៈ​ក​ម្មា​ការ​ចម្រុះ​ខណ្ឌចំការមន​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​លោក ធី​ម សំ​អាន អភិបាលរង​ខណ្ឌ លោក ស៊ុន សិ​ទ្ធី នាយ​រង​រដ្ឋបាល​ខណ្ឌ បាន​ចុះ​មក​ធ្វើការ​បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្រោយ​ពី​មាន​ពាក្យបណ្តឹង​អំពី​សំណាក់​លោក សៅ សិរី​វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ធ្វើ​ឲ្យ​ប្រេះ​របង​ផ្ទះ​ទារ​សំណង់​ចំនួន​១៥​ម៉ឺន​ដុល្លារ​ដោះស្រាយ​មិន​ចេញ ។ ការ​ចុះ​មក​បិទ​ការដ្ឋាន​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូ​តិ៍​លេខ​១៦៩ ផ្លូវ​លេខ​៤៦៦ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

លោក ធី​ម សំ​អាន អភិបាលរង​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ​គណៈកម្មការ​របស់​លោក​បាន​ចុះ​មក​ធ្វើការ​បិទ​សកម្មភាព​សាងសង់​របស់​ការដ្ឋាន​សំណង់​មួយ​កន្លែង​នេះ​ជា​បណ្តោះអាសន្ន ក្រោយពី​ការដ្ឋាន​មួយ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​រស់នៅ​ក្បែរ​ខាង ហើយ​នៅ​មិន​ទាន់​ធ្វើការ​ដោះស្រាយ​គ្នា​ចប់​សព្វគ្រប់​នោះ ។ ការ​ចុះ​មក​បិទ​នូវ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ខាងលើ​នេះ​ដែរ គឺ​លើក​នេះ​ជា​លើក​ទី​៣​មក​ហើយ ដោយ​កាលពី​ពេល​កន្លង​មកនេះ សាលា​ខណ្ឌ​ក៏​បាន​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​រវាង​ខាង​ការដ្ឋាន​សំណង់ និង​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ ប្រេះ​របង ស្រុត​ដី  នៅ​ជាប់​ព្រំប្រទល់​គ្នា​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​នៅ​មិន​ទាន់​ដាច់ស្រេច ។ ក្នុង​ការ​ចុះ​មក​បិទ​សកម្មភាព​សាងសង់​ជា​បណ្តោះអាសន្ន​របស់​ការដ្ឋាន​សំណង់​នេះ​ផង​ដែរ គណៈកម្មាធិការ​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​នូវ​សម្ភារ​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕