ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ស្រណោះណាស់… លែងបានឃើញគាត់ច្រៀង​កំប្លែង​ទៀត​​​ហើយ

6 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកចម្រៀង​ប្រពៃណី​ម្នាក់​ ដែល​មានឈ្មោះ​បោះ​សំឡេង​ខាង​ពិធីកាត់សក់​ ដែល​មាន​ប្រជាប្រិយភាព​បំផុត

ខេត្តកំពត ៖ អ្នកចម្រៀង​ប្រពៃណី​ម្នាក់​ ដែល​មានឈ្មោះ​បោះ​សំឡេង​ខាង​ពិធីកាត់សក់​ ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្រុង​កំពត បាន​ជួបនឹង​គ្រោះ​អកុសល​ ពេល​ជិះ​ម៉ូតូ​ម៉ាក់​វ៉េវ​ដោយ​មាន​ឌុ​ប​កូនប្រុស អាយុ​២៣​ឆ្នាំ​ម្នាក់​ផង ត្រឡប់​មក​ពី​សម្ដែង​ល្ខោន​នៅ​ស្រុក​ព្រៃ​នប់​មក​ផ្ទះ​វិញ ក៏​ជិះ​ទៅ​បុក​គូទ​រថយន្ត​ដែល​ចត​អែប​ផ្លូវ​ បណ្ដាល​ឱ្យ​បែក​មុខ​បាក់ជើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​កូនប្រុស​រង​របួស​ធ្ងន់ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៧ តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​កំប្លែង គេ​ពេញ​និយម​ជួល​ទៅ​សម្ដែង ​ក្នុង​ពី​ធី​កាត់សក់​មង្គល​ការ​កូនប្រុស​ស្រី ។ ឈ្មោះ ជួប ឆា​យ៉ា ហៅ​នាយ​ញ៉ា​ញ់ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​បុះ​ត្របែក​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។

អ្នកស្រី​ឆាយ​តឿ អាយុ​៤៥​ឆ្នាំ នៅ​ក្រុង​កំពត​ជា​ដៃគូ​ជន​រង​គ្រោះ​ធ្លាប់​បាន​សម្ដែង​ក្នុង​ពិធីកាត់សក់​ជាមួយ​គ្នា រាប់រយ​រោង​ក្នុង​មួយ​រដូវ​មង្គលការ បាន​សម្ដែង​ក្តី​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ពេល​ដែល​ដៃគូ​បាន​បាត់បង់​ជីវិត ។ អ្នកស្រី​ឆាយ​តឿ បាន​និយាយ​ថា មិន​ទាន់​ដល់​ខែ​គេ​ការ​ទេ តែ​បាន​ទទួល​កក់​ភ្លេង​ការ​ជាង​៦០​រោង​ទៅ​ហើយ និង​ចេញលេង​នៅ​ខែ​ខាង​មុខ​នេះ ។ អ្នកស្រី​និយាយ​ថា​គាត់​កំពុង​ជ្រើសរើស​រក​អ្នក​ណា​ដែល​មាន​វោហា​កំប្លែង​ចេះ​ក្រ​ម៉ិច​ក្រ​មើម​មក​ជំនួស​លោក ជួប ឆា​យ៉ា កុំឱ្យ​ខូចការ​ដែល​គេ​កក់​ទុកជា​យូរ​ខែ​មក​ហើយ ។

លោក ពុធ ស៊ឺង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឪពុក​និង​កូនប្រុស​សុទ្ធតែ​ពាក់មួក​ការពារ​ទាំងអស់ តែ​កូនប្រុស​គ្រាន់តែ​រង​របួស ។ លោក ពុធ ស៊ឺង និយាយ​ថា លោក ជួប ឆា​យ៉ា​ប្រហែល​ងងុយដេក​ក្រោយ​ពេល​សម្ដែង​ល្ខោន កាលពី​យប់​ហើយ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​មិន​បាន​មើលទៅ​មុខ ទើប​ឱ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​បែប​នេះ៕​