លោកយាយ​៨២​ឆ្នាំ​បាន​ទទួល​អំណោយ​បំបាត់​ការ​ស្រេកឃ្លាន


ខេត្តស្វាយរៀង ៖ ក្រោយ «​កោះសន្តិភាព​» ចេញផ្សាយ​ស្តី​ពី​លោកយាយ​ទុរគត​មួយ​រូប​ឈ្មោះ មាស ខុន អាយុ​៨២​ឆ្នាំ រស់នៅ​ភូមិ​ថ្លា ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង មាន​ជីវភាព​ដុនដាប​ខ្លាំង​ណាស់ ស្រេកឃ្លាន​នូវ​ម្ហូប​ឆ្ងាញ់ ដោយ​បាន​អំពាវនាវ​សុំ​សប្បុរសជន​ជួយ​ផង មក​ការិយាល័យ​និពន្ធ «​កោះសន្តិភាព​» ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា បាន​ទទួល​អំណោយ​ពី​សប្បុរសជន​មួយ​រូប គឺ​កញ្ញា ពេជ្រ នារី និង​ក្រុម​ញាតិ​ចំនួន​ប្រាក់​១០​ម៉ឺន​រៀល សុំ​ឱ្យ​ជួយ​យក​ទៅ​ជូន​លោកយាយ មាស ខុន ផង ។
ក្រោយ​ពេល​ទទួល​អំណោយ​បាន​ភ្លាម ទីចាត់ការ​សារព័ត៌មាន «​កោះសន្តិភាព​» បាន​វេរ​ប្រាក់​នោះ​ឆ្ពោះទៅ​តំណាង​នៅ​ខេត្តស្វាយរៀង​ភ្លាម​ដែរ ។
ព្រឹក​ថ្ងៃ​ទី​០៩ តុលា លោក​វ៉ា​ន់ ប៊ុ​ន​ធឿ​ន អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង បាន​យក​អំណោយ​របស់​កញ្ញា ពេជ្រ នារី និង​ក្រុម​ញាតិ​ទៅ​ជូន​លោកយាយ មាស ខុន ដោយ​ផ្ទាល់​ដៃ​នៅ​មុខ​ខ្ទម​ដ៏​តោកយ៉ាក​របស់​គាត់ ដោយ​មាន​សាច់ញាតិ​ជិតខាង​ចូលរួម​ដោយ​ក្តី​រំ​ភើ​ង​រីករាយ ចូលរួម​សាទរ​ក្រៃ​លែង​។
ជាមួយ​អំណោយ​១០​ម៉ឺន​រៀល​នេះ​ដែរ ក៏​មាន​អំណោយ​ពី​សប្បុរសជន​មួយ​រូប​ទៀត គឺ​លោក ហ៊ឹង សុខ​ជាតិ ជា​បុគ្គលិក​ក្រុមហ៊ុន​ផ្នែក​ទីផ្សារ នៅ​រាជធានី​ភ្នំពេញ ចំនួន​៣០​ដុល្លារ​ផង​ដែរ ។
ជា​អំណោយ​ជូន​ដល់​ដៃ​លោកយាយ មាស ខុន លើក​ទី​២​ហើយ តាម​រយៈ​កោះសន្តិភាព ក្រោយ​ពេល​បាន​ចេញផ្សាយ ។
នៅ​ពេល​ទទួល​អំណោយ​នេះ លោកយាយ មាស ខុន បាន​លើកដៃ​ទូល​សំពះ​សម្តែង​ឱ្យ​ឃើញ​នូវ​ក្តី​រំភើប​រីករាយ​លាយឡំ​ដោយ​ទឹកភ្នែក ដោយ​លោកយាយ​និយាយ​ថា បាន​អំណោយ​ប៉ុណ្ណេះ​មិន​ដែល​បាន​ជួប​ទេ​… ពិតជា​បាន​ហូប​ឆ្ងាញ់​តាម​បំណង​ហើយ​ចៅ​សម្រាប់​ទ្រទ្រង់​ជីវិត​ចុង​ក្រោយ ។
លោកយាយ​ក៏​បាន​ជូនពរ​ហូរហែ​ជា​ពរ​ព្រះ​ជូន​ម្ចាស់​អំណោយ​មិន​ដាច់​ពី​មាត់​ឡើយ ។

សប្បុរសធម៌

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ