ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ប្រេងម៉ាស៊ូត​​កើនឡើង​យ៉ាង​គំហុក

6 ឆ្នាំ មុន

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា

ទីក្រុង​ណៃ​ពិដោ ៖ ក្នុង​ចំណោម​ការ​នាំ​ចូល​ទាំងអស់​របស់​មី​យ៉ា​ន់​ម៉ា គឺ​ប្រេងម៉ាស៊ូត​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៧-២៣ កញ្ញា មី​យ៉ា​ន់​ម៉ា​បាន​នាំ​ចូល​ប្រេងម៉ាស៊ូត​ជាង​៦​ម៉ឺន​៤​ពាន់​តោន ស្មើ​៣២​លាន​ដុល្លារ តាម​រយៈផ្លូវ​សមុទ្រ ។

ប្រេងម៉ាស៊ូត​ប្រហែល​១​ភាគ​៣ ដែល​នាំ​ចូល​ក្នុង​ប្រទេស​នេះ គឺ​តាម​រយៈ​តំបន់ Myeik នៅ​ជិត​ជំរំ​ពាណិជ្ជកម្ម​រវាង​មី​យ៉ា​ន់​ម៉ា និង​ថៃ ។

ទិន្នន័យ​របស់​ក្រសួង​អគ្គិសនី និង​ថាមពល​បង្ហាញ​ថា ការ​ប្រើប្រាស់​ប្រេងម៉ាស៊ូត​នៅ​មី​យ៉ា​ន់​ម៉ា ក្នុង​អំឡុង​ឆ្នាំ​សារពើពន្ធ​២០១៥-២០១៦ បាន​កើនឡើង​ដល់​៣​ប៊ី​លាន​លី​ត្រ ពី​២,២​ប៊ី​លាន​លី​ត្រ​នៅ​ឆ្នាំ​មុន និង​កើនឡើង​ទ្វេ​ដង បើ​ធៀប​នឹង​៤​ឆ្នាំ​មុន ។

ឱនភាព​ពាណិជ្ជកម្ម​របស់​មី​យ៉ា​ន់​ម៉ា​បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ប្រែប្រួល​តម្លៃ​ទំនិញ​ពាណិជ្ជកម្ម ការ​ជួញដូរ​ខុសច្បាប់ និង​រូបិយប័ណ្ណ​ចុះ​ខ្សោយ ។

យោង​តាម​ស្ថិតិ​ចេញផ្សាយ​ដោយ​អង្គការ​ស្ថិតិ​កណ្តាល​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ ឱនភាព​ពាណិជ្ជកម្ម​ស្មើ​ជាង​៥,៥​ប៊ី​លាន​ដុល្លារ កើនឡើង​ពី​៥,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥-២០១៦ និង​៤,៩​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤-២០១៥ ។

ទោះជា​យ៉ាងណា តម្រូវការ​អង្ករ និង​ចុងអង្ករ​ដែល​ផលិត​នៅ​មី​យ៉ា​ន់​ម៉ា ក៏​កំពុង​កើនឡើង​ផង​ដែរ ។ នៅ​ស​ប្តា​ហ៍​ដូច​គ្នា​ក្នុង​ខែកញ្ញា ប្រទេស​នេះ​បាន​នាំ​ចេញ​អង្ក​រស និង​អង្ករ parboiled ចំនួន​២៦.៨២៥​តោន ស្មើ​៨,១​លាន​ដុល្លារ កើនឡើង​៥.៥៧៩​តោន​ធៀប​នឹង​ស​ប្តា​ហ៍​មុន ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល ។

ប្រទេស​នេះ​ក៏​បាន​នាំ​ចេញ​ចុងអង្ករ​ចំនួន​៣៤.៨៣៥​តោន ស្មើ​៨,៥​លាន​ដុល្លារ​ផង​ដែរ ។ បរិមាណ​នេះ​កើនឡើង​២៧.១៤៥​តោន​ធៀប​នឹង​ស​ប្ដា​ហ៍​មុន ។ ចុងអង្ករ ជា​ធម្មតា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ទាប​ជាង​អង្ក​រស ឬ​អង្ករ parboiled ។

ភាគច្រើន​មី​យ៉ា​ន់​ម៉ា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស តាម​រយៈ​ជំរំ​ពាណិជ្ជកម្ម​ព្រំដែន Sittwe និង​ទៅ​ចិន តាម​បណ្តោយ​ព្រំដែន Muse, Lwejel និង Chinshwehaw ។

មី​យ៉ា​ន់​ម៉ា​ក៏​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​សិង្ហ​បុរី ស្រី​លង្កា ឥណ្ឌូ​ណេ​ស៊ី សេ​ណេ​ហ្គា​ល់ ជប៉ុន អាហ្វ្រិក​ខាងត្បូង រុ​ស្ស៊ី និង​អា​ហ្វ​ហ្គា​នី​ស្ថាន តាម​រយៈ​សមុទ្រ ៕