ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​សុបិន​ឱ្យទៅ​យក​អណ្តើក បែរជា​ឃើញ​ថ្ម​ចម្លែក

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​អព្ភូតហេតុ​មួយ​ដែល​អ្នក​យក​ព័ត៌មាន​យើង​ទទួល​បាន​នា​ថ្ងៃនេះ

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពី​អព្ភូតហេតុ​មួយ​ដែល​អ្នក​យក​ព័ត៌មាន​យើង​ទទួល​បាន​នា​ថ្ងៃនេះ មាន​លោកតា​វ័យ​៧២​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ព្រីង​ជូ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ លោកតា​បាន​ដេក​យល់​សុបិន​មាន​អ្នកតា​គោក​អំពិល មក​ប្រាប់​ឲ្យ​ទៅ​យក​អណ្តើក​ជិត​ខ្ទម​ចម្ងាយ​ពី​ភូមិ​ប្រហែល​១​គីឡូម៉ែត្រ​។ លោក​អនុសេនីយ៍ទោ ក្រួច ហាក់ បាន​ឲ្យ​ដឹង​ថា លោកតា​ដែល​ដេក​យល់​សុបិន​នោះ​ឈ្មោះ កាន់ ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រីង​ជូ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា តាម​ការ​រៀបរាប់​របស់​លោកតា​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៩ កញ្ញា គាត់​បាន​ដេក​យល់​សុបិន​ឃើញ​មាន​អ្នកតា​គោក​អំពិល​មាឌធំ​ក្រអាញ មក​ពន្យល់​ស​ប្ដិ នៅ​ថ្ងៃ​ទី​០២ តុលា វេលា​ម៉ោង​១២​យប់​អធ្រាត្រ​ឲ្យ​គាត់​ដើរ​ម្នាក់ឯង​ទៅ​ទួល​បុរាណ​ចាស់ ដែល​មាន​តែ​ទួល​ប្រាសាទ​ជា​កន្លែង​ខ្ទម​អ្នកតា​នៅ ទៅ​យក​សត្វ​អណ្តើក​។

គាត់​ក៏​ធ្វើ​តាម​ដោយនៅ​យប់​ថ្ងៃ​នោះ​ពេល​គាត់​ដើរទៅ​មិនឃើញ​សត្វ​អណ្តើក​ដូច​អ្នកតា​ប្រាប់​ទេ ឃើញ​តែ​ថ្ម​១​ដុំ​មាន​ទម្ងន់​៨​គីឡូក្រាម គាត់​ក៏​យក​មក​លាង​ទឹក​ក្នុង​ចានដែក ស្រាប់តែ​ថ្ម​នោះ​មិន​លិច​ទេ បែរជា​អណ្តែត​ទៅ​វិញ ដាក់​ក្នុង​ទឹក​ពាង​ក៏​មិន​លិច​ដែរ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ លោក​អនុសេនីយ៍ទោ​បាន​បញ្ជាក់​ថា ចំពោះ​ករណី​ប្រទះ​ឃើញ​ថ្មអណ្តែត​នេះ សមត្ថកិច្ច និង​អាជ្ញាធរ​មិន​ទាន់​មាន​វិធាន​ការណ៍​យ៉ាងណា​នោះ​ទេ ដោយ​គ្រាន់តែ​ឲ្យ​លោកតា​ថែរក្សា​ទុក បើ​មាន​អ្នក​ណា​មក​ចង់​លួច​បន្លំ​ឲ្យ​ប្តឹង​មក​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម​ៗ​ផង​ដែរ​៕