ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រណាស់! ដំរី​ញី​បង្ហាញ​ដើមទ្រូង​ធ្វើ​ឱ្យ​ម្នាក់ៗ​ភ្ញាក់​ព្រើត (មានវីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

អ្នក​នាង Ewald ដែល​មាន​អាយុ​៥១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា

អ្នក​ថតរូប​សត្វព្រៃ​ម្នាក់​បាន​ថតរូប​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បង្ហាញ​ដើមទ្រូង ខណៈ​ដែល​កំពុង​ដើរ​ជាមួយ​កូន​ដំរី​ដ៏​គួរ​ឲ្យ​ស្រលាញ់ និង​ហ្វូង​របស់​ខ្លួន​។

អ្នក​នាង Renata Ewald ដែល​ជា​អ្នក​ថតរូប​សត្វព្រៃ​អាហ្វ្រិក​ខាងត្បូង​បាន​ថតរូប​នេះ​ក្នុង​សួន Kruger National Park នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។

អ្នក​នាង Ewald ដែល​មាន​អាយុ​៥១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ក្នុង​សួន Kruger ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​រូបភាព​បែប​នេះ​ពី​មុន​មក​ទេ​»​។

អ្នកស្រី​បាន​បន្ត​ថា «​ខ្ញុំ​បាន​ឆ្លងកាត់​ហ្វូង​ដំរី​ញី​មួយ​នា​វេលា​ពេល​ព្រឹក​ព្រលឹម និង​បាន​ឈប់​ក្នុង​ចម្ងាយ​សុវត្ថិភាព ដើម្បី​មើល​ពួក​គេ​។ ភ្លាម​នោះ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​ដំរី​ញី​មួយ​ក្បាល​ដែល​មាន​ដើមទ្រូង​ដ៏​ធំ​។ វា​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​បាន​ថតរូប​ភាព​ដំរី​មួយ​ក្បាល​ដែល​មាន​ដើមទ្រូង​ទំហំ D នេះ​នៅ​ពីមុខ​ខ្ញុំ​»​។

អ្នក​នាង​បាន​និយាយ​ទៀត​ថា «​អ្នក​ដទៃ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នឹង​ដើមទ្រូង​របស់​សត្វ​ដំរី​មួយ​ក្បាល​នេះ​ព្រោះ​វា​មាន​រូបរាង​ដូច​ដើមទ្រូង​មនុស្ស ខ្ញុំ​តែងតែ​ដឹង​ហើយ​ថា ដើមទ្រូង​របស់​ដំរី​មា​នទី​តាំងនៅ​ខាង​មុខ ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ពេល​ដែល​ឃើញ​វា​ក្នុង​ស្ថានភាព​ដូច​របស់​មនុស្ស​ដែរ​។ ពេល​នោះ​ខ្ញុំ​ស្រាប់តែ​គិត​ថា វា​ពិតជា​មាន​រូបរាង​ដូច​ស្ត្រី​មួយ​រូប​ណាស់​»​។

អ្នកស្រី Ewald បាន​បន្ថែម​ថា »​រូបភាព​បែប​នេះ​គឺ​ពិតជា​ពិសេស​ណាស់ ព្រោះ​ពួក​គេ​មើលទៅ​ដូច​ជា​សប្បាយចិត្ត​។ ខ្ញុំ​សង្ឃឹមថា រូបភាព​ទាំងនេះ​អាច​ជួយ​ឲ្យ​មនុស្ស​គោរព​ស្រលាញ់​ដល់​សត្វ​ដំរី​កាន់តែ​ច្រើន​ឡើង ព្រោះ​ពួក​វា​ពរ​ពោះ​ដល់​ទៅ​២១​ខែ ហើយ​មនុស្ស​បែរជា​សម្លាប់​ពួក​វា​ដើម្បី​តែ​ភ្លុក​»​។