ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួយបារម្ភ​ខ្លាច​បាក់​ស្រុត​ផ្លូវ​បេតុង​ដែល​ខួង​ទម្លុះ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​គេ​ទើប​សាងសង់​រួច​កាលពី​ប៉ុន្មាន​ខែ​មុន

ខេត្តព្រៃវែង ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​គេ​ទើប​សាងសង់​រួច​កាលពី​ប៉ុន្មាន​ខែ​មុន ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ចាប់ពី​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​អ្នក​លឿង រហូត​ដល់​ខាងក្រោយ​សាលាឃុំ​អ្នក​លឿង ប្រវែង​ជិត​២​គីឡូម៉ែត្រ ។

ប៉ុន្តែ​ថ្មី​ៗ​នេះ​មាន​អាជីវករ​ម្នាក់​បាន​ប្រើ​កម្មករ ធ្វើ​សកម្មភាព​ខួង​ទម្លុះ​ខាងក្រោម​ផ្លូវ​បេតុង​នេះ ហើយ​បង្កប់​ទុយោ នៅ​ចំណុច​ខាង​មុខ​រោង​ទឹកកក​ចាស់ ក្នុងភូមិ​និង​ឃុំ​អ្នក​លឿង ដើម្បី​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ដាក់​លក់​នៅ​លើ​ដី​របស់​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​មុន​ទៀត​។

ករណី​នេះ​ម្ចាស់​ដេប៉ូ​ខ្សាច់​ឈ្មោះ វ​ណ្ណា ដែល​ជា​អ្នក​ខួង​ទម្លុះ​ផ្លូវ​បេតុង​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដែល​គេ​ហ៊ាន​ខួង​ទម្លុះ​ផ្លូវ​បេតុង​នោះ គឺ​ដោយសារ​មានការ​អនុញ្ញាតិ​ពី​លោក​មេឃុំ និង​លោក​អភិបាលស្រុក​រួច​ហើយ​។

រីឯ​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ពាមរ​ក៌​វិញ​បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា លោក​ពិតជា​បាន​អនុញ្ញាតិ​ឲ្យ​គេ​ខួង​ទម្លុះ​ផ្លូវ​បេតុង​នោះ​មែន ប៉ុន្តែ​មិនមែន​ឲ្យ​ខួង​ដើម្បី​បូម​ខ្សាច់​ដាក់​លក់​នោះ​ទេ គឺ​ខួង​ដើម្បី​បង្កប់​ទុយោ​បង្ហូរទឹក​ដែល​ជន់​លិច​ចេញ ទីតាំង​នោះ​មានទឹក​ជន់​លិច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​១០​គ្រួសារ ។ តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​បញ្ជាក់​ថា ហេតុផល​ដែល​គេ​លើក​ឡើង​នៅ​ក្នុង​លិខិតស្នើ​សុំ​នោះ គឺ​ភូត​កុហក់​ទាំងស្រុង​ព្រោះ​នៅ​ជុំវិញ​ទីតាំង​នោះ​ពុំ​មានទឹក​ជន់​លិច​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រជាពលរដ្ឋ​ណា​រង​ផល​ប៉ះពាល់​នោះ​ដែរ ហើយ​ទាំង​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ទាំងអស់ សុទ្ធតែ​បានដឹង​រឿង​នេះ​៕