ចុះប្រគល់ផ្ទះជូនយុទ្ឋជនពិការរភាព
ខេត្តក្រចេះ ៖ ជំនួសមុខ និងតំណាងឲ្យលោកនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម
ខេត្តក្រចេះ ៖ ជំនួសមុខ និងតំណាងឲ្យលោកនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម
ខេត្តក្រចេះ ៖ ជំនួសមុខ និងតំណាងឲ្យលោកនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គលេខាធិកាសមាគមន៍អតីយុទ្ឋជនកម្ពុជានៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ប្រធានសមាគមន៍អតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ត្រី ណៃ តឹងឡឹង ជាអនុប្រធាន បានចុះធ្វើពិធីប្រគល់ផ្តះឈើមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជូនដល់គ្រួសារយុទ្ឋជនពិការភាពមួយគ្រូសារនៅស្រុកឆ្លូង ខេត្តក្រចេះ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រគល់ផ្ទះជាមួយនឹងក្រុមគ្រួសាររបស់លោកឈ្មោះ ឃួន សេងហាន អាយុ៦២ឆ្នាំ ដែលជាយុទ្ឋជនពិការរភាពរស់នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង នាព្រឹកនោះលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានលើកឡើង ថា ផ្ទះឈើប្រកស័ង្កសីមួយខ្នងនេះជាមួយអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន គឺបានសាងសង់ចំណាយថវិការអស់៤ពាន់ដុល្លារ ។ បន្ថែមពីលើនេះលោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានឧបត្ថមថិវិការបន្ថែមមានចំនួន៥០ម៉ឺនរៀលបន្ថែមទៀតដើម្បីទុកសម្រាប់ ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
គួររំលឹកដែរថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ប្រធានសមាគមន៍អតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះក៏បានដឹកនាំក្រុមការងារនាំយកថវិការបេឡាមរណៈ សង្គ្រោះ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនធំ និងថវិការចំនួន៤លានរៀល ទៅប្រគល់ជូនដល់លំនៅឋានសព អតីតយុទ្ឋជនមរណៈភាពនៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ៕
ចែករំលែកព័តមាននេះ