ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ក្បែរ​នោះ​រន្ធត់​យ៉ាង​ណា​ ​រថយន្ត​បុក​​បន្ត​កន្ទុយ​គ្នាខ្ទេច

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បន្តកន្ទុយ​គ្នា ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥​និង​៣៥​នាទី ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ន្លោះ​គីឡូម៉ែត្រ​លេខ 135-136 ស្ថិត​ក្នុងស្រុក​កំពង់​សិលា ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា មុន​នេះ​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6042 មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ អ្នកបើកបរ​ជា​ជន​ជាតិចិន មិន​ស្គាល់​អត្តសញ្ញាណ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ​បាន​ឡើង​វ៉ា​ជែង​កុងតឺន័រ​មិន​ផុត ក៏​កាច់ចង្កូត​មិន​ទាន់ ស្រាប់តែ​ទៅ​បុក​រថយន្ត​មួយទៀត​ពណ៌​ខៀវ​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-9291 ដែល​មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា​បើក​ដោយ​ឈ្មោះ បិ​ន លី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ភេ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ បុក​ចំ​ពីមុខ​ខាងស្តាំ​ដៃ​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ពណ៌​ខៀវ​នេះ​បន្ត​ទៅ​បុក​ពីក្រោយ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​ដូច​គ្នា​ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​បើកបរ​ដោយ​ឈ្មោះ មាស ផានិត អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត​បូ ស្រុក​ស្អាង ខេត្តកណ្តាល ។ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​ស្នាក់​ការ​សន្តិសុខ ៤០២ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​នៅ​ការពារ​កន្លែង​កើតហេតុ និង​ជួយ​សម្រួល​សណ្តាប់​ចរាចរណ៍​មិន​ឱ្យ​មានការ​កកស្ទះ​ឡើយ​។