ប្លែកៗ! ឃើញរថយន្តស្ព័រស្មានតែការ៉ុតខាំខ្ទេច
BBCផ្សាយថា
BBCផ្សាយថា
BBCផ្សាយថា តុលាការក្រុងGiessenនៅភាគខាងលិចប្រទេសអាល្លឺម៉ង់បានកាត់ក្តីដ៏ចម្លែកមួយ ស្ថិតក្នុងចំណាប់អារម្មណ៍របស់មហាជន គឺរឿងសត្វលាមួយក្បាលខាំកកេររថយន្តស្ព័រ«Mclaren»ពណ៌ទឹកក្រូច ព្រោះយល់ថា ជាចំណីរបស់វា ។ ម្ចាស់លាត្រូវបង់ប្រាក់សំណងដល់ម្ចាស់រថយន្ត៥.៨០០អឺរ៉ូ ។
កាលពីថ្ងៃទី១៥ កញ្ញា ២០១៦ លោកMarkus Zahnអាយុ៤៩ឆ្នាំចតរថយន្តនៅក្បែរក្រោលសេះ ។ ក្រោយមកជិះរថយន្តត្រៀមបើកចេញ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅពេលមើលកញ្ចក់ខាងក្រោយឃើញលាមួយក្បាលឈ្មោះ«Vitus»កំពុងខាំកកេររថយន្តបណ្តាលឱ្យខូចខាត ។
ប៉ូលិសសន្និដ្ឋានថាលាប្រហែលជាឃើញពណ៌រថយន្តស្រដៀងមើមការ៉ុត ទើបគិតថាជាចំណីរបស់វាក៏ព្យាយាមកកេរ ។ ម្ចាស់រថយន្តយល់ស្របតាមប៉ូលិស ហើយទាមទារថ្លៃខូចខាត៦០០០អឺរ៉ូ ។
លទ្ធផលបង្ហាញថា ក្រុមហ៊ុនធានារ៉ាប់រងរបស់ម្ចាស់លាមិនព្រមបង់ប្រាក់សំណងទេ និងតវ៉ាថា លោកMarkusមិនគួរចតរថយន្តនៅក្បែរក្រោលសេះធ្វើឱ្យរឿងហេតុបានរីករាលដាលដល់តុលាការ ។ លទ្ធផលនៃការសម្រេចនេះម្ចាស់លាមានឱកាសប្តឹងទៅឧទ្ធរណ៍បន្ត ៕
ចែករំលែកព័តមាននេះ