ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​សេដ្ឋីនី​បារាំង​ស្អាត​បំផុត​ស្លា.ប់​បាត់បង់​ជីវិត
លោកយាយ​លី​លៀន បេ​ត​តុង​គូ ជា​ម្ចាស់​ជំនួញ​គ្រឿងសំអាង​«L’oreal»​ជនជាតិ​បារាំង​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​លើ​ពិភពលោក​ស្លា.ប់​បាត់​ជីវិត​ក្នុង​វ័យ​៩៤​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៧ ។

១-​សេដ្ឋីនី​បារាំង​ស្អាត​បំផុត​ស្លាប់​បាត់បង់​ជីវិត
លោកយាយ​លី​លៀន បេ​ត​តុង​គូ ជា​ម្ចាស់​ជំនួញ​គ្រឿងសំអាង​«L’oreal»​ជនជាតិ​បារាំង​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​លើ​ពិភពលោក​ស្លាប់​បាត់​ជីវិត​ក្នុង​វ័យ​៩៤​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៧ ។

២-​ក្រុម​ជះ​ទឹក​អាស៊ី​ដ​អុកឡុក​ក្រុង​ឡុ​ង​ដ៍
បុរស​មួយ​ក្រុម​ប្រើ​ទឹក​អាស៊ី​ដ​តាម​ជះ​លើ​ជន​រង​គ្រោះ​នៅ​ក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ទី ២៣ កញ្ញា ២០១៧ នៅ​បរិវេណ​ហាង​«Stratford Centre»​បង្ក​ឱ្យ​របួស​៦​នាក់ ខណៈ​ពេល​ប៉ូលិស​ចាប់​ជនសង្ស័យ​បាន​១​នាក់ ។

៣-​រថយន្ត​ប្រណាំង​បុក​គ្នា​នៅ​សិង្ហ​បុរី
រថយន្ត​របស់​លោក​គីមី រ៉ា​អីុ​កកូ​នេន អ្នក​ប្រណាំង​រថយន្ត​ជនជាតិ​ហ្វាំ​ង​ឡង់​របស់​Ferrari(​ស្តាំ​)​បុក​ជាមួយ​រថយន្ត​របស់​លោក​សេ​បា​ស្ទៀ​ន វ៉េ​ត​ថេ​ល ជនជាតិ​អា​ល្លឺ​ម៉​ង់​របស់​Ferrari(​កណ្តាល​)​ក្នុង​ការ​ប្រណាំង​រថយន្ត​Formula One Singapore Grand Prix​នៅ​សិង្ហ​បុរី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៤-​រូប​នារី​បុរាណ​ចិន​រៀប​ផ្គុំ​ដោយ​ដំណាំ​ស្រូវ
នារី​បុរាណ​ចិន​បាន​រៀប​ផ្គុំ​ដោយ​ស្រូវ​ពណ៌​ផ្សេង​ៗ ក្នុង​រដូវ​ច្រូតកាត់​នៅ​ក្រុង​សឺ​ន​យ៉ាង ខេត្ត​លៀវ​នី​ង ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ចិន ។

៥-​ទិដ្ឋភាព​យន្តហោះ​បង្ហាញ​មហិទ្ធិឫទ្ធិ​ក្នុង​ការ​ហោះហើរ
យន្តហោះរ​បស់ទ័ព​Zapad-2017​រវាង​រុ​ស្ស៊ី​ និង​បេឡា​រុស​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់​ក្បែរ​ក្រុង​បូ​រី​សូវ កាលពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៧ ។ 

៦-​ដើរ​ដោយ​ពត់​ខ្លួន​ល្បឿន​លឿន
លោក​យូ​សេវ​អាល់ បា​តានី បំបែក​ឯតទគ្គ​កម្ម​ពត់ពេន​ខ្លួន​ដើរ​ក្នុង​ចម្ងាយ​២០​ម៉ែត្រ ដោយ​ចំណាយពេល​លឿន​របស់​គី​ន​ណេ​ស​ប៊ុ​ក នៅ​កំពង់​ផែ​មួយ​ក្នុង​ក្រុង​កា​ហ្សា​ស៊ី​ទី កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៧-​ប្រមា​បង្ហាញ​មហិទ្ធិឫទ្ធិ​នៅ​ក្នុង​សួន
សត្វ​ប្រមា​មួយ​ក្បាល​បង្ហាញ​ម​ហិ​ទ្ធ​ឫទ្ធិ​របស់​ខ្លួន​នៅ​ឯ​សួន​មួយ​ក្នុង​ក្រុង​មូ​ស្គូ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៨-​បាក់​ទំនប់​នៅ​ព័រ​តូ​រី​កូ​ក្រោយ​ពី​កើត​ព្យុះ
ប្រជាពលរដ្ឋ​ប្រហែល​៧០.០០០​នាក់​នៅ​ព័រ​តូ​រី​កូ​បានឱ្យ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ក្រោយ​ពេល​កើត​ព្យុះ​«Maria»​បង្ក​ឱ្យ​ទំនប់​ទឹក​មួយ​បាន​បាក់​ព្រោះ​ទប់ទល់​កម្រិត​ទឹកជំនន់​មិន​បាន ។

៩-​កម្មករ​បង្ហាញ​ម៉ូ​ដ​ឈុត​បាវ​ស៊ីម៉ង់ត៍
យុវជន​មួ​ួ​យ​ក្រុម​ស្ថិត​ក្នុង​ឈុត​ច្នៃ​ពី​បាវ​ស៊ីម៉ង់ត៍​ដើរ​បង្ហាញ​ម៉ូ​ដ​ក្នុង​ហាង​លក់​គ្រឿងសំណង់​SCG​នៅ​ប្រទេស​ថៃ ។

១០-​ចិន​ប្តេជ្ញា​ប្រើ​យានយន្ត​ស្វ័យប្រវត្តិ​ប្រជែង​សហរដ្ឋអាមេរិក
ក្រុមហ៊ុន​Baidu​របស់​ចិន​ប្រកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នឹង​វិនិយោគទុន​លើ​រថយន្ត​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ក្នុង​តម្លៃ​១០​ពាន់​លាន​យាន់ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ខាងលើ​ដើម្បី​ប្រកួតប្រជែង​នៅ​អា​មេ​រិ​ក ៕​