ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ក្រសួងមហាផ្ទៃ​ប្តឹង​ទៅ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុម​មេធាវី៥​រូប​របស់​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​មេធាវី គី តិច បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​

រាជធានី​ភ្នំពេញ​៖ ក្រុម​មេធាវី៥​រូប​របស់​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​មេធាវី គី តិច បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​កំពូល​មុន​នេះ​បន្តិច ស្នើ​សុំ​ឲ្យ​រំលាយ​គណបក្សប្រឆាំង តាម​ពាក្យបណ្តឹង​ពីរ​ដាច់​ដោយឡែក​របស់​គណបក្ស យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ និង​បណ្តឹង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ។ 

មេធាវី​តំណាង​រួម​មាន​លោក​មេធាវី គី តិច លោក​មេធាវី លី ច័ន្ទ​តុលា លោក​មេធាវី គង់ ទី​លី​ន លោក​មេធាវី​សាន់ ជួយ​និង​លោក​មេធាវី​ចេ​ង ប៉េង​ហាប់​។​សម្រេច​ស​ខេ​ង​បាន​ចុះ​ហត្ថ​ក​លេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​ជូន​មេធាវី​ទាំង​៥​នាក់​នេះ​ជា​តំណាង​និង​ការពារ​ក្រសួងមហាផ្ទៃ​នៅ​គ្រម់​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​។​

​ពាក្យបណ្តឹង​បាន​លើក​ឡើង​ថា​៖​ពាក្យបណ្តឹង​ដែល​បាន​ដាក់​ចូល​តុលាការ​កំពូល​គឺ​មានកម្ម​វត្ថុ​ប្តឹង​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ផ្នែក​លើ​ភស្តុ​តាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​អនុវត្ត​ផែនការ​ឃុបឃិត​ជា​សម្ងាត់​ជាមួយ​បរទេស​ក្នុង​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​ក្រោម​ទម្រង់​នៃ​បដិវត្ត​ពណ៌​ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្វា​វី​និង​ស៊ែ​ប៊ី ក៍​ដូច​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​បូព៌ា​។​

​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​បាន​បញ្ជាក់​ថា​បាន​រក​ឃើញ​វី​ដេ​អូ​ឃ្លី​ប​ចំនួន​៣​ក្នុង​ចំណោម​វី​ដេ​អូ​ជា​ច្រើន​និង​ភស្តុ​តាង​ជា​ច្រើន​ដែល​បាន​ដាក់​ជួន​តុលា​កំពូល​នៅ​ថ្ងៃនេះ​និង​ខ្លះ​ទៀត​ដែល​មាននៅ​ក្នុង​ដៃ​របស់​យើង​រួច​ជា​ស្រេច​ហើយ​។​តាម​សំដី​ផ្ទាល់​របស់​លោក​កឹ​ម សុខា​ក្នុង​ឋានៈ​ជា​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​វី​ដេ​អូ​៣​ដែល​ឃើញ​បាន​រក​ឃើញ​នេះ​គឺជា​ភស្តុ​តាង​រឹង​មាំ​ផង​និង​ជា​សក្ខី​កម្មដ៍​ច្បាស់លាស់​ដែល​មិន​អាច​ប្រកែក​បាន​អំពី​ផែនការ​ដែល​ឃុបឃិត​គ្នា​ជា​សម្ងាត់​ជាមួយ​បរទេស​ក្នុង​ការ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​ក្រោម​ទម្រង់​បដិវត្ត​ពណ៌​ដែល​បាន​និង​កំពុង​អនុវត្ត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្រុម​មេធាវី​បាន​លើក​ឡើង​ក្នុង​ពាក្យបណ្តឹង​ទៀត​ថា​រួម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​បរទេស​មួយ​ចំនួន​ជ្រក​ក្រោម​ទិស​ស្លោក​នយោបាយ​ភូត​កុហក​បោកប្រាស់​គឺ​”​ការ​ផ្លាស់​ប្តូរ​ដោយ​វិជ្ជមាន​”​ការ​ញុះញង់​បំផ្លើស​ដើម្បី​បំផុស​ចលនា​ប្រជាជន​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស​និង​ស្លាក​លទ្ធិប្រជាធិបតេយ្យ​ព្រមទាំង​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​។