ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ទួល​អំពិល សោកស្ដាយ​នូវ​ការ​បាត់​បង់ជីវិត​ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​គណៈកម្មការ​វត្ត​ទួល​អំពិល មាន​ប្រសាសន៍​ថា ឯកឧត្តម​បាន​ស្លា.ប់​ទៅ​ហើយ​មែន

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​គណៈកម្មការ​វត្ត​ទួល​អំពិល មាន​ប្រសាសន៍​ថា ឯកឧត្តម​បាន​ស្លាប់​ទៅ​ហើយ​មែន តែ​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​យ៉ាង​ធំធេង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេង​ៗ ព្រោះ សមិទ្ធិ​ផល ដែល​ឯកឧត្តម​បាន​កសាង គឺជា​គុណប្រយោជន៍​ជាតិ និង​សាសនា​ធំ​ណាស់ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកតា ទែន យី​ន ប្រធាន​គណៈកម្មការ​វត្ត​ទួល​អំពិល ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧​។ លោកតា ទែន យី​ន មាន​ប្រសាសន៍​បន្ត​ថា ក្នុង​នាម​លោក​ជា​គណៈកម្មការ​វត្ត សូម​តំណាង​ឲ្យ​ព្រះសង្ឃ ពុទ្ធ​ប​ស័​ទ​ចំណុះ​ជើងវត្ត ក៏​ដូច​ជា​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង​សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ នូវ​ការ​បាត់​បង់ជីវិត ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន ដែល​ជា​ស្ថា​និក​យ៉ាង​សំខាន់ ក្នុង​ការ​កសាង​ផ្លូវ ក្លោ​ង​ទ្វាររបង និង​ចាក់​ដី​នៅ​វត្ត​ទួល​អំពិល​នេះ​។

លោកតា បាន​បញ្ជាក់​ថា ពី​ដើម​ឡើយ​ផ្លូវ​ចូល​មក​វត្ត​ទួល​អំពិល​នេះ​មាន​តែ​ផ្លូវ​រទេះ​ពិបាកធ្វើ​ដំណើរ  ហើយ​បើ​ខែវស្សា​ទឹក​លិច​ទាល់តែ​ជិះទូក​កាណូត​ទើប​មក​បាន ក្រោយ​ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​មក ឯកឧត្តម បាន​កសាង​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​២៧០០​ម៉ែត្រ ដែល​អស់​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ និង​បាន​កសាង​ក្លោ​ង​ទ្វារ​វត្ត​អស់​ជាង​៥​ម៉ឺន​ដុល្លារ ដង្ហែ​កឋិន​ចូល​វត្ត ពីរ​ឆ្នាំ​ជាប់​គា្ន​បាន​ប្រាក់​ធ្វើរ​បងអស់​ជាង​២​ម៉ឺន​ដុល្លារ ចាក់​ដី​បំពេញ​ក្នុង​វត្ត​អស់​២៥០០​ឡាន អស់​ជាង​២​ម៉ឺន​ដុល្លារ និង​បាន​កសាង​នូវ​សម​ទ្ធិ​ផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ លោកតា​បាន​ចាំ​ថា  ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន ធ្លាប់​មាន​ប្រសាសន៍​ថា ឯកឧត្តម និង​ជួយ​កសាង​វត្ត​ទួល​អំពិល​នេះ​រហូត​ដល់​បាន​ឆ្លង​ព្រះ​វិហារ​ធ្វើ​ថ្មី ប៉ុន្តែ​ពេល​នេះ​ឯកឧត្តម​បាន​លាចាក​លោក ទៅ​ហើយ​សូម​វិញ្ញាណ​ខន្ធ​ឯកឧត្តម​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

លោកតា​បញ្ជាក់​ថា នៅ​ថ្ងៃស្អែក (៦​តុលា ២០១៧) គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​គ​ង្គ​នៅ​វត្ត​ទួល​អំពិល​នេះ​នឹង​ទៅ​ចូលរួម​បុណ្យសព​គម្រប់​៧​ថ្ងៃ​របស់​ឯកឧត្តម នៅ​រាជធានី​ភ្នំពេញ​។ សូម​រំ​ឮ​កថា ទីទួល​អំពិល គឺជា​ទួល​មួយ​នៅ​ដាច់​ស្រយាល ដែល​កាលពីដើម វត្ត​នៅ​ទី​នេះ​មាន​សភាព​ឯកោ​ណាស់​មិនសូវ​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើបុណ្យ​នោះ​ទេ ព្រោះតែ​ផ្លូវ​ជួប​ការ​លំបាក ចំណែក​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​មាន​តែ​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ​។ ក្រោយ​ពី​មានការ​កសាង​ផ្លូវ​របស់​ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន មាន​ប្រវែង​ជិត​៣​គីឡូម៉ែត្រ រួច​មក​ទីទួល​អំពិល​បាន​ក្លាយជា​តំបន់​ទេសចរណ៍ មាន​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត និង​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើបុណ្យ​ជា​ច្រើន​ផង​ដែរ​។ រយៈពេល​មិន​ទាន់​បាន​ពីរ​ឆ្នាំ​ផង ទួល​អំពិល​មាន​ប្រជាពលរដ្ឋ​ទៅ​ទិញ​ដី​សង់​លំនៅ​ដ្ឋា​ន រស់នៅ និង​ប្រកប​អាជីវកម្ម​លក់ដូរ​ចំណីអាហារ​បាន​កើន​ជាង​៦០​គ្រួសារ  ធ្វើ​ឲ្យ​ទួល​អំពិល​បាន​ក្លាយ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​ជា​ច្រើន​នាក់​ជា​រៀងរាល់ថ្ងៃ​៕                                              .