តុក្កតាសិចត្រូវបុរសជាច្រើនបៀតបៀនរាងកាយ
កាលពីពេល ថ្មីៗកន្លងមកផ្សាយថា
កាលពីពេល ថ្មីៗកន្លងមកផ្សាយថា
«Metro»របស់អង់គ្លេសផ្សាយពីក្រុងលីនប្រទេសអូទ្រីស កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកSergi Santosជាម្ចាស់តុក្កតាសិច«Samantha»របស់ក្រុមហ៊ុនមួយនៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បានសម្តែងការមិនពេញចិត្តដែលតុក្កតាសិចតម្លៃ៣០០០អឺរ៉ូរបស់ខ្លួនត្រូវបុរសជាច្រើនចូលរួមក្នុងពិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា«Art Electrica Festival»នៅក្រុងលីន ប្រទេសអូទ្រីស លូកលាន់ បំពានខ្លាំងលើរាងកាយ ។
បុរសដែលចូលទស្សនាតែងតែយកដៃច្របាច់សុដន់ និងស្ទាបសព្វកន្លែង រហូតមានស្លាកស្នាមនៅពាសពេញខ្លួន ។ ក្រៅពីនេះធ្វើឱ្យបាក់ម្រាមដៃចំនួន២ ។
តុក្កតាសិចនោះជាតុក្កតាពិសេសអាចឆ្លើយតបលើការបបោសអង្អែលដោយនឹងស្រែកថ្ងូរនៅពេលមនុស្សចាប់សុដន់ និងចេះនិយាយតបតវិញ ។
លោកSantosបញ្ជាក់ថា«បុរសដែលចូលរួមក្នុងពិធីចូលចិត្តចាប់សុដន់ និងស្ទាបSamanthaសព្វកន្លែង ។ ជាក់ស្តែងស្ទាបអង្អែលដៃ-ជើងរហូតធ្វើឱ្យបាក់ម្រាមដៃ២ ដូច្នេះហើយត្រូវយកចេញពីកន្លែងតាំងបង្ហាញដើម្បីជួសជុលនៅក្រុងបាសេឡូណា និងសម្អាតរាងកាយ ។
មានពេលខ្លះមនុស្សយើងបង្ហាញអត្តចរិតមិនល្អ ព្រោះពួកគេមិនយល់ពីបច្ចេកវិទ្យា និងដោយសារមិនត្រូវចំណាយប្រាក់ទើបប្រព្រឹត្តបទល្មើសដោយមិនបង្អង់ដៃបែបនេះ» ៕
ចែករំលែកព័តមាននេះ