រថយន្ត២គ្រឿងថើបគ្នាអស់ថ្ពាល់មុខមួយចំហៀងរៀងខ្លួន
រាជធានីភ្នំពេញ ៖ នារីវ័យក្មេង២នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីហាយព្រីត បានរេចង្កូតជ្រុលទៅបុកនៅនឹងរថយន្តតាក់ស៊ីម៉ែត្រ ដែលបើកបញ្ច្រាសទិសដៅគ្នា
រាជធានីភ្នំពេញ ៖ នារីវ័យក្មេង២នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីហាយព្រីត បានរេចង្កូតជ្រុលទៅបុកនៅនឹងរថយន្តតាក់ស៊ីម៉ែត្រ ដែលបើកបញ្ច្រាសទិសដៅគ្នា
រាជធានីភ្នំពេញ ៖ នារីវ័យក្មេង២នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីហាយព្រីត បានរេចង្កូតជ្រុលទៅបុកនៅនឹងរថយន្តតាក់ស៊ីម៉ែត្រ ដែលបើកបញ្ច្រាសទិសដៅគ្នា បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ជិតលូទឹកស្អុយ ផ្លូវ១០៥ កែងនិង៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តតាក់ស៊ីម៉ែត្រក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២AB-០៦២៨ បានធ្វើដំណើរតាមផ្លូវ៤៨៨ក្នុងទិសដៅកើតទៅលិច ខណៈមកដល់ចំណុចកើត ក៏ស្រាប់តែមាននារីវ័យក្មេង២នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AC-៤៤៨២ ធ្វើដំណើរតាមផ្លូវ៤៨៨ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនឹងរថយន្តតាក់ស៊ីពេញទំហឹង បណ្ដាលឲ្យរថយន្តតាក់ស៊ី រងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ដោយឡែកខាងរថយន្តបង្កវិញ រងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តដូចគ្នា ហើយភ្លាមនោះដែរនារីវ័យក្មេងទាំងពីរនាក់ ត្រូវបានគ្នីគ្នាដឹកតាមម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ឃើញមានតំណាងរថយន្តទាំងសងខាងបានមកធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្កបានយករថយន្តតាក់ស៊ីម៉ែត្រទៅជួសជុលឲ្យវិញ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ