អស្ចារ្យ​ណាស់​! ​ចាប់ពី​ម៉ោង០០:០០នាទីថ្ងៃទី១៥ ​តុលា ឆ្លងកាត់​ស្ពាន​ព្រែក​​ព្នៅ អត់យកប្រាក់​


រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា អ្នកដំណើរ​ដែល​ឆ្លងកាត់​ទៅ​មក​លើ​ស្ពាន​ព្រែក​ព្នៅ និង​ផ្លូវលី យ៉ុ​ង​ផាត់​នឹង​មិន​ត្រូវ​បាន​គិត​ប្រាក់​នោះ​ទេ ដោយសារ​រាជរដ្ឋាភិបាល​យក​មក​គ្រប់គ្រង​វិញ​។ នេះ​បើ​យោង​តាម​ការ​គណនី​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី ០៥ ​តុលា​ នេះ ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​៖ «ដើម្បី​ដោះស្រាយ​នូវ​ការ​លំបាក​និង​ជួយ​លើកកំពស់​ជីវភាព​ប្រជាជន​ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង ០០:០០ នាទី ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ A ទៅ​ផ្លូវជាតិ​លេខ ៥ ( ស្ពាន និង​ផ្លូវ លី យ៉ុ​ង​ផាត់ ព្រែក​ព្នៅ ) នឹង​ត្រូវធ្វើ​ដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យក​មក​គ្រប់គ្រងវិញ​»។

សម្តេច​បាន​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សាលា​រាជធានី​ភ្នំពេញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់ ។ សង្ឃឹមថា​ប្រជាពលរដ្ឋ​យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​សម្រេច​នេះ ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ