បន្តិចទៀត Facebook ត្រូវការតែមុខអ្នកប៉ុណ្ណោះសម្រាប់ Sign In
វាមិនងាយស្រួលទេនៅពេលភ្លេចលេខសម្ងាត់ Facebook ម្តងៗ ។ អ្នកត្រូវឆ្លើយសំណួរជាច្រើន ឬអាចប្រឈមមុខនឹង
វាមិនងាយស្រួលទេនៅពេលភ្លេចលេខសម្ងាត់ Facebook ម្តងៗ ។ អ្នកត្រូវឆ្លើយសំណួរជាច្រើន ឬអាចប្រឈមមុខនឹង
វាមិនងាយស្រួលទេនៅពេលភ្លេចលេខសម្ងាត់ Facebook ម្តងៗ ។ អ្នកត្រូវឆ្លើយសំណួរជាច្រើន ឬអាចប្រឈមមុខនឹងការបាត់បង់គណនីទាំងស្រុងថែមទៀត ។
ប៉ុន្តែបច្ចុប្បន្ននេះ ការ Sign In ចូលគណនី Facebook អាចនឹងងាយស្រួល ដោយអ្នកប្រើប្រាស់គ្រាន់តែសម្លឹងមើលទូរស័ព្ទ ក៏ចូលបានដែរ ។ ក្រុមហ៊ុនបណ្តាញសង្គមនេះកំពុងតែសាកល្បងប្រើប្រាស់បច្ចេកវិទ្យា Facial Recognition ។
សន្តិសុខលើអុីនធើរណេតបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនាពេលថ្មីៗនេះ ហើយ Facebook ក៏បានចេញវិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះរួចហើយដែរ ។
Facebook បញ្ជាក់ដែរថា ពួកគេកំពុងសាកល្បងចំណុចពិសេសមួយឈ្មោះថា TechCrunch។ ពួកគេនិយាយថា ៖« យើងកំពុងសាកល្បងចំណុចពិសេសថ្មីមួយសម្រាប់មនុស្សដែលចង់បញ្ជាក់ថា ខ្លួនជាម្ចាស់កម្មសិទ្ធិរបស់គណនីមួយដោយរហ័ស និងងាយស្រួល » ។ វាអាចប្រើប្រាស់បានតែលើឧបករណ៍ដែលធ្លាប់ Log In រួចហើយប៉ុណ្ណោះ ។
យ៉ាងណាក្តី Facebook កំពុងសាកល្បងចំណុចថ្មីនេះជាមួយក្រុមអ្នកប្រើប្រាស់ជាមុនសិន ហើយបើមានប្រជាប្រិយភាព ឬអ្នកប្រើប្រាស់បញ្ជាក់ថា វាមានប្រយោជន៍ ក្រុមហ៊ុននេះអាចនឹងអនុញ្ញាតឲ្យមនុស្សកាន់តែច្រើនប្រើប្រាស់វាដែរ ។ អ្នកប្រើប្រាស់ក៏ត្រូវឆ្លងកាត់ដំណាក់កាលបញ្ជាក់បន្ថែមផងដែរ នៅពេលប្រើប្រាស់បច្ចេកវិទ្យា Facial Recognition នេះ ព្រោះពួក Hack អាចកាន់រូបភាពរបស់ម្ចាស់គណនីដើម្បី Sign In បាន ។
បច្ចេកវិទ្យា Facial Recognition មិនមែនថ្មីទេសម្រាប់ Facebook ។ អ្នកប្រើប្រាស់មួយចំនួនបានដឹងពីវា នៅពេលឃើញ Facebook ធ្វើការ Tag មនុស្សដោយស្វ័យប្រវត្តិ ពេលអ្នក Post រូបភាពពួកគេលើ Facebook ៕
ដោយ ៖ ណៃ ដាលីន
ចែករំលែកព័តមាននេះ