ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្តូរ​មក​ប្រើ iOS 10 វិញ បើ​អ្នក​មិន​ចូល​ចិត្ត iOS 11

6 ឆ្នាំ មុន

iOS ថ្មី​នេះ អាច​បង្ក​បញ្ហា​សម្រាប់​កម្មវិធី​ចាស់​ៗ ឬ​មាន​បញ្ហា​ថ្ម​ទូរស័ព្ទ​ជាដើម ហើយ​អ្នក​គិត​ថា តើ​គួរតែ​ប្តូរ​ទៅ​ប្រើប្រាស់ iOS 10 វិញ​ឬទេ ?

អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​នឹង​សប្បាយចិត្ត​នូវ​ចំណុច​ថ្មី​ៗ​ជា​ច្រើន​ដែល​ភ្ជាប់​មក​ជាមួយ iOS 11 របស់ Apple ប៉ុន្តែ​អ្នកខ្លះ​ទៀត​ប្រហែលជា​ស្តាយក្រោយ​ដែល​បាន Update ទូរស័ព្ទ​របស់​ខ្លួន ។ iOS ថ្មី​នេះ អាច​បង្ក​បញ្ហា​សម្រាប់​កម្មវិធី​ចាស់​ៗ ឬ​មាន​បញ្ហា​ថ្ម​ទូរស័ព្ទ​ជាដើម ហើយ​អ្នក​គិត​ថា តើ​គួរតែ​ប្តូរ​ទៅ​ប្រើប្រាស់ iOS 10 វិញ​ឬទេ ?

ដោយសារ​តែ iOS 11 ទើបតែ​ចេញ Apple នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទាញ​យក iOS 10.3.3 ។ ប្រសិនបើ​អ្នក​ចង់​ទាញ​វា​មក​វិញ នេះ​ជា​ពេល​ដ៏​ល្អ ព្រោះ Apple នឹង​មិន​អនុញ្ញាត​ឲ្យ​ទាញ​ទេ ប្រសិនបើ​ពួក​គេ​ចេញ Version ថ្មី​ៗ​ទៀត​សម្រាប់ iOS 11 ។

វា​ងាយស្រួល​ទេ ប៉ុន្តែ​អ្នក​គួរ​ដឹង​នូវ​២​ចំណុច​ជា​មុន​សិន​គឺ ៖ ១-​ទាញ iOS 10.3.3 ខ្លួនឯង​ដោយ​ធ្វើ​តាម​អត្ថបទ​នេះ និង​២-Restore ការ Backup របស់​អ្នក ។

-​ជំហាន​ទី​១ ៖ ចូរ​បញ្ជាក់​ម្តងទៀត​ថា អ្នក​កំពុង​តែ​មាន iTunes មាន Version ថ្មី​ជាងគេ​លើ​កុំព្យូទ័រ ។ អ្នក​អាច​ពិនិត្យ​មើល​សិន ដោយ​ចូល​ទៅ​កាន់ Help និង​ចុច​លើ Check for Updates ។

-​ជំហាន​ទី​២ ៖ ត្រូវ​ទាញ​ឯកសារ iOS 10.3.3 IPSW លើ​កុំព្យូទ័រ​ដោយ​ខ្លួនឯង ដោយ​ចូល​ទៅ​កាន់​គេហទំព័រ ៖ https://ipsw.me/10.3.3 ។

-​ជំហាន​ទី​៣ ៖ មុន​ពេល Restore ការ Backup អ្នក​ត្រូវ​បិទ Find My iPhone ដោយ​ចូល​ទៅ​កាន់ Settings រួច​ចុច​លើ​ឈ្មោះ​របស់​អ្នក និង​ចូល​ទៅ​កាន់ iCloud ។ ស្វែងរក Find My iPhone រួច​បញ្ជាក់​ឲ្យ​ច្បាស់​ថា អ្នក​បាន​បិទ​វា​ហើយ ។

-​ជំហាន​ទី​៤ ៖ ត​ភ្ជាប់​ទូរស័ព្ទ ឬ​ឧបករណ៍​របស់​អ្នក​ទៅ​កាន់​កុំព្យូទ័រ​ពេល​កំពុង​បើក​ដំណើរការ iTunes ។

-​ជំហាន​ទី​៥ ៖ ត្រូវ​ប្រើប្រាស់ DFU recovery mode ហើយ iTunes នឹង​ប្រាប់​ថា វា​បាន​ស្វែងរក​ឃើញ​ឧបករណ៍​របស់​អ្នក​ស្ថិត​ក្នុង Recovery Mode ។ ចុច​លើ​ពាក្យ​ថា OK និង​ចាប់ផ្តើម​ដំណើរការ ជា​ការ​ស្រេច ។

-​ជំហាន​ទី​៦ ៖ ប្រសិនបើ​អ្នក​ប្រើប្រាស់ Windows សូម​ចុច Shift ។ បើ​ប្រើប្រាស់ Mac សូម​ចុច Option រួច​ចុច​លើ Restore iPhone ក្នុង iTunes ។

-​ជំហាន​ទី​៧ ៖ ចុច​លើ iOS 10.3.3 IPSW ដែល​បាន​ទាញ​មក ។ ឧទាហរណ៍ ប្រសិនបើ​អ្នកមាន iPhone 7 ឯកសារ​នេះ​នឹង​មានឈ្មោះ​ថា iPhone_7Plus_10.3.3_14G60_Restore.ipsw ។

ចុង​ក្រោយ iTunes នឹង​ចាប់ផ្តើម​ប្តូរ​ប្រព័ន្ធ iOS របស់​អ្នក​មក​កាន់ iOS 10.3.3 វិញ ៕