ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង iPhone X ឆ្នាំ​2018

6 ឆ្នាំ មុន

iPhone X 2018 អាច​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ​ក្រោយ ហើយ​ខាងក្រោម​នេះ​គឺជា​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ទាក់ទង​នឹង​ទូរស័ព្ទ​នេះ ៖

ទូរស័ព្ទ iPhone X របស់​ក្រុមហ៊ុន​Apple បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ស្គ្រី​ន​កោង​, បច្ចេកវិទ្យា Face ID និង​កាមេរ៉ា​ពីរ ដែល​អាច​ថត​បាន​ច្បាស់ បើ​ទោះជា​ដៃ​មិន​នឹង​ក៏​ដោយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ មាន​ពាក្យ​ចចាមអារ៉ាម​ថា ទូរស័ព្ទ​ស៊េរី​ថ្មី​នា​ឆ្នាំ​ក្រោយ អាច​នឹង​ទំនើប​ជាង​នេះ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

iPhone X 2018 អាច​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ​ក្រោយ ហើយ​ខាងក្រោម​នេះ​គឺជា​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ទាក់ទង​នឹង​ទូរស័ព្ទ​នេះ ៖

១-​ការ​ច្នៃ​ម៉ូ​ដ ៖
មានការ​រាយការណ៍​មក​ថា iPhone 8 2018 នឹង​មាន​ស្គ្រី​ន​ធំ​ជាង​មុន ។ ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Apple បាន​ផ្អាក​ការ​អភិវឌ្ឍ iPhone ដែល​មាន​ស្គ្រី​ន​OLED ៥.២៨​អុ​ី​ញ ព្រោះ​ពួក​គេ​អាច​នឹង​ផ្លាស់​ប្តូរ​ចំនួន​កុម្ម​ង់ និង​ចុះ​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន Samsung ក្នុង​ការ​ទិញ OLED Display ក្នុង​ទំហំ​ជា​ច្រើន ។ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​គិត​ថា ប្រព្រឹត្ត​ឡើង​ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ប្រជាប្រិយភាព​របស់​ទូរស័ព្ទ​ដែល​មាន​ស្រី្គ​ន​តូច ។

មានការ​អះអាង​ថា Apple កំពុង​តែ​ធ្វើការ​សាកល្បង​ស្គ្រី​ន​OLED ទំហំ​៦.៤៦​អីុ​ញ​សម្រាប់ iPhone មួយ​ដែល​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៨ ។ 

២-Face ID និង Touch ID ៖
Face ID អាច​នឹង​បន្ត​មាន​សម្រាប់ iPhone X 2018 ប៉ុន្តែ​ប្រសិនបើ​វា​មិន​ទទួល​បានការ​ពេញចិត្ត​ខ្លាំង​ទេ លទ្ធផល​អាច​នឹង​ខុស​ប្លែក​។ យោង​តាម​លោក Ming-Chi Kuo អ្នកវិភាគ​នៅ​ក្រុមហ៊ុន KGI Securities បាន​និយាយ​ថា អនាគត​របស់​Face ID នឹង​ពឹងផ្អែក​លើ​ថា តើ​វា​អាច​ផ្តល់​បទ​ពិសោធន៍​វិជ្ជមាន និង​អាច​ធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត​ឬទេ ។

លោក​បាន​បន្ត​ថា វា​ក៏​អាច​ពឹងផ្អែក​លើ​បញ្ហា​បច្ចេកទេស​របស់​Touch ID​ផង​ដែរ ។ លោក​ថា ៖« Apple បាន​អភិវឌ្ឍន៍​Touch ID ដែល​អាច​ស្កេ​ន​ខ្ចៅដៃ​របស់​មនុស្ស​លើ​កញ្ចក់ ប៉ុន្តែ​ពួក​គេ​ត្រូវ​បង្ខំចិត្ត​ទុក​វា​ដោយឡែក​សិន ពេល​ដាក់​លក់ iPhone X ព្រោះ​ពួក​គេ​សម្រេច​បាន​តិច​ពេក » ៕