ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ជួល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ជួល​ដោយសារ​តែ​មាន​ជំងឺ​រ៉ាំរ៉ៃ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​ដោយសារ​តែ​មាន​ជំងឺ​រ៉ាំរ៉ៃ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​ជួល​លេខ​១៤A ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ សព​ជន​រង​គ្រោះ​មានឈ្មោះ SAVAGE BARRY GEORGE ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មុខ​របប​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ប្រពន្ធ​ឈ្មោះ ឡាយ សុខ​លៀង ភេទ​ស្រី អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត នៅ​ខេត្តកំពង់ធំ​។

បើ​តាម​សម្តី​ឈ្មោះ លី ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរ​បបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​ត្រូវជា​បងថ្លៃ របស់​ជន​រង​គ្រោះ​បាន​បំភ្លឺ​នៅ​មុខ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ថា នៅ​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល រូប​គាត់​កំពុង​តែ​ងូតទឹក​នៅ​ឯ​ផ្ទះ​ជួល​នៅ​ចម្ការ​ដូង​ខណ្ឌដង្កោ ខណៈនោះ​ស្រាប់តែ​ប្រពន្ធ​របស់​ជន​រង​គ្រោះ ហើយ​ត្រូវជា​ប្អូន​របស់​គាត់​បង្កើត បាន​ខ​ល​ទូរ​សព្ទ័​ពី​ខេត្តកំពង់ធំ​ឲ្យ​មក​មើល​ប្តី​របស់​គាត់​ជា​ជន​រង​គ្រោះ​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ មូលហេតុ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខ​ល​ទូរ​សព្ទ័​មក​ប្តី​ចូល​តែ​គ្មាន​អ្នក​ទទួល ដូចនេះ​ហើយ​ទើប​រូប​គាត់​ជា​បងថ្លៃ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ជួល​មើល​ជន​រង​គ្រោះ​តែ​ម្តង​។ 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មក​ដល់​ផ្ទះ​ជួល​ហើយ  រូប​គាត់​ជា​បងថ្លៃ​បាន​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​ជួយ​ឡើង​ទៅ​មើល​ផ្ទះ​ជួល ក៏​ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហរ ហើយ​ទូរ​បើក​ទូរទស្សន៍​ចោល ឃើញ​ដូចនេះ​រូប​គាត់​បាន​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ បាន​ដេក​ផ្អៀង​ព្រមទាំង​មាន​ឈាម​ហូរ​តាម​ច្រមុះ និង​មាន​ស្នាម​ឈាម​ច្រាល​ពេញ​ខ្លួន  ដោយ​ឃើញ​សភាព​បែប​នេះ​រូប​គាត់​ជា​បងថ្លៃ បានរ​ត់ទៅ​ហៅ​ពេទ្យ​ដែល​នៅ​ក្បែរ​នោះ​ឲ្យ​មក​មើល លុះ​គ្រូពេទ្យ​មក​ដល់​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ដូចនេះ​ហើយ​រូប​គាត់​ព្រមទាំង​ម្ចាស់ផ្ទះ បាន​ផ្តល់​ដំណឹង​នេះ ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល លុះ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​មើល​កន្លែង​កើតហេតុ​រួច​ហើយ​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ កោសល្យ​វិ​ច្ចួ័​យ​ក្រុង​ឲ្យ​មក​ពិនិត្យ​ឃើញ​ថា សព​ជន​រង​គ្រោះ​គឺ​ស្លាប់​ដោយ​ថា​ដាច់​សរសៃឈាម ហើយ​ណាមួយ​ជន​រង​គ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផង​នោះ​ទើប​កើតជា​បញ្ហា​បែប​នេះ​។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​សូ​វៀត​៕