ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ចាប់​កង្កែប​ចាក់​វ៉ាក់សាំង
កង្កែប​ជា​សត្វ​សំខាន់​ធ្វើ​ជា​អាហារ បច្ចុប្បន្ន​អ្នកជំនាញ​ខាង​សត្វ​ទឹក និង​លើគោក​បារម្ភ​ពី​ការ​

១-​ចាប់​កង្កែប​ចាក់​វ៉ាក់សាំង
កង្កែប​ជា​សត្វ​សំខាន់​ធ្វើ​ជា​អាហារ បច្ចុប្បន្ន​អ្នកជំនាញ​ខាង​សត្វ​ទឹក និង​លើគោក​បារម្ភ​ពី​ការ​ថយ​ចុះ​៩០%​នៃ​ចំនួន​កង្កែប​លើ​ភ្នំ ទើប​ពួក​គេ​ចាត់វិធានការ​ការពារ​កង្កែប​ប្រភេទ​នេះ​ដោយ​ចាក់​វ៉ាក់សាំង​ការពារ​ការ​ផុត​ពូជ ។

២-​ហ្វ៊ី​លី​ពី​ន​សង់​ផ្លូវ​រថភ្លើង​ក្រោម​ដី
លោក​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ធ្វើ​ជា​ប្រធាន​ក្នុង​ការ​អនុម័ត​គម្រោងការ ធំ​ៗ​ចំនួន​៤​ដែល​មាន​តម្លៃ​ជាង​៧.៥០០​លាន​ដុល្លារ ដើម្បី​សាងសង់​ស្ពាន ផ្លូវ និង​រថភ្លើង​ក្រោម​ដី​មួយ​ខ្សែ​ដំបូង​នៅ​ក្នុង​ប្រទេស។

៣-​ព្យុះ​Irma​ធ្វើ​ឱ្យ​ដាច់​ចរន្ត​នៅ​មជ្ឈមណ្ឌល​ចាស់ជរា
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៥​នាក់​ជា​អ្នកជំងឺ​ក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​មួយ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ដោយសារ​ដាច់​ចរន្ត​ដែល​កើតឡើង​ដោយសារ​ព្យុះ Irma ។

៤-​ខ្លាឃ្មុំ​ផេ​ន​ដា​វ័យ​ចំណាស់​បំផុត​នៅ​លើ​លោក​លាចាក​លោក
ផេ​ន​ដា​យក្ស​អាយុ​វែង​បំផុត​នៅ​លើ​លោក​បាន​ស្លាប់​ក្នុង​អាយុ​៣៧​ឆ្នាំ បើ​ប្រៀប​ទៅ​នឹង​មនុស្ស​មាន​អាយុ​ប្រហែល​១០០​ឆ្នាំ ។

៥-​កូន​មាន់​ធ្លាក់​លូ​ត្រូវ​មេ​រង់ចាំ​រយៈពេល​២​ថ្ងៃ
មេមាន់​មួ​​យ​ក្បាល​រង់ចាំ​កូន​នៅ​ក្នុង​លូ​ចំនួន​៣​ក្បាល​អស់​រយៈពេល​២​ថ្ងៃ ក្រោយមក​អ្នក​ដើរ​កាត់​បានឃើញ​ទូរស័ព្ទ​ហៅ​ក្រុម​ជួ​យស​ង្រេ្គ​ោះ​ជួយ​ដោយហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ខេត្ត​លើ​យ ប្រទេស​ថៃ ។ 

៦-​ហ៊ាន​ដេក​ជាមួយ​ពស់
ចាត់​ទុក​ថា​ជា​ភាព​អច្ឆរិយ​មួយ​ដែល​បុរស​ម្នាក់​ហ៊ាន​ដេក​ជាមួយ​ពស់​ដ៏​ឌំ​នៅ​អាហ្វ្រិក ។

៧-​សត្វ​ក​វែង​ពណ៌​ស​ជា​សត្វ​កម្រ​មាននៅ​លើ​លោក
«​ដេ​លី​ម៉េ​ល​»​របស់​អង់គ្លេស​ផ្សាយ​ថា ក្រុម​អភិរក្ស​សត្វ​បាន​ថតរូប​សត្វ​ក​វែង​ពណ៌​ស​២​ក្បាល​ជា​មេ និង​កូន ជា​លើក​ដំបូង​នៅ​ប្រទេស​កេ​ន​យ៉ា ។

៨-​រូប​តែម​ថ្មី​របស់​កូរ៉េ​ខាងជើង​គំរាម​អា​មេ​រិ​ក
ចាត់​ទុក​ថា​ជា​តែម​ប្រឆាំង​នឹង​«​ចក្រពត្តិ​អា​មេ​រិ​ក​ឆ្នាំ​២០១៧»​របស់​កូរ៉េ​ខាងជើង​ដែល​មេដឹកនាំ​បាន​ថ្លែង​ថា​នឹង​វាយប្រហារ​អា​មេ​រិ​ក និង​អង្គការសហប្រជាជាតិ ។

៩-​ឆ្មា​មាន​ម្រាមជើង​៦
ក្រោយ​ពី​ព្យុះ​Irma​បាន​កន្លង​ផុត​នៅ​រដ្ឋ​ផ្ល​រី​ដា ក្រុម​អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​ឆ្មា​ម្រាម​៦​មួយ​ក្បាល ចាត់​ទុក​ថា​ជា​រឿង​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាននៅ​អា​មេ​រិ​ក ។

១០-​លក់​កញ្ឆា​សេរី​នៅ​អ៊ូ​រូ​ហ្គា​យ
រដ្ឋាភិបាល​អ៊ូ​រូ​ហ្គា​យ​ប្រកាស​ប្តូរ​ប្រព័ន្ធ​លក់​កញ្ឆា​ដោយ​ស្របច្បាប់​អាច​ដាក់​លក់​ដោយ​ខ្លួនឯង​ទទួល​ប្រាក់​ផ្ទាល់​ដៃ ខណៈ​ពេល​ធនាគារ​នានា​បដិសេធ​ធ្វើ​ជំនួញ​ជាមួយ​ហាង​ឱសថស្ថាន​ដែល​លក់​កញ្ឆា ៕