ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ចុះ​រាយ​មង​ក្នុង​ទឹក​រណ្ដៅ មង​ទាក់​ជើង​លង់ទឹក​ស្លា.ប់

6 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ដែល​គាត់​ស្រវឹងស្រា ហើយ​បាន​ចុះ​ទៅ​ដាក​មង​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី

រាជ​ធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​ដែល​គាត់​ស្រវឹងស្រា ហើយ​បាន​ចុះ​ទៅ​ដាក​មង​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី ដែល​មាន​ជម្រៅ​ជ្រៅ​មួយ​កន្លែង​។ មុន​ដំបូង​បាន​ដាក់​នៅ​កៀន​ខាង​ទេ ប៉ុន្តែ​ជា​អកុសល​គាត់​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​កន្លែង​ជ្រៅ និង​ទាក់​ជើង​ជាមួយ​មង​ជាប់ ទើប​បណ្ដាល​ឲ្យ​គាត់​ហែល​មិន​រួច​ក៏​បាន​លង់ទឹក​ស្លាប់​តែ​ម្ដង ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​រណ្ដៅ​ដី​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ពេ​ច សឿ​ន អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ប្រពន្ធ និង​កូនស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។

នៅ​មុន​ពេល​កើត​ហ​តុ​ដោយ​បុរស​រង​គ្រោះ​រូប​នោះ បាន​ផឹកស្រា​រហូត​ដល់​ស្រវឹង បន្ទាប់​មក​គាត់​បាន​យក​មង​ទៅ​ដាក់​ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​ខាងលើ​នោះ​។ ដែល​មុន​ដំបូង​គាត់​បាន​ដាក់​នៅ​ក្បែរ​ខាង​មាត់​រណ្ដៅ​ដី​នោះ​ទេ ប៉ុន្តែ​ខណៈនោះ​ដោយសារ​តែ​គាត់​ស្រវឹងស្រា​ជា​អកុសល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​កន្លែង​ទឹក​ជ្រៅ ទើប​បណ្ដាល​ឲ្យ​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ហើយ​ពេល​នោះ​ដែរ​មាន​អ្នក​ដាក់​មង​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ខាងលើ​នោះ​ដែរ បាត់​មិនឃើញ​ជន​រង​គ្រោះ និង​មិន​បានឮ​គាត់​និយាយ​ក៏​មានការ​ងឿងឆ្ងល់ និង​សង្ស័យ​ថា បុរស​នោះ​លង់ទឹក​ទើប​នាំ​គ្នា​ចុះ​រាវរក​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​មិន​អាច​រាវរក​ឃើញ​ទេ​ព្រោះ​ទឹក​ជ្រៅ​ពេក ទើប​នាំ​គ្នា​ឡើងគោក និង​បាន​បាន​ស្រែកហៅ​ប្រពន្ធ​របស់​គាត់ និង​អ្នក​ជិតខាង​ឲ្យ​ជួយ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ប្រពន្ធ​គាត់ និង​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ជួយ​មុជទឹក​រាវរក​មួយសន្ទុះ​ក្រោយមក​ទើប​ប្រទះ​ឃើញ​សាកសព​បុរស​ខាងលើ​ស្លាប់​នៅ​បាត​រណ្ដៅ​ដី​បាត់​ហើយ​។ ដោយ​ជើង​របស់​គាត់​ត្រូវ​បាន​ទាក់​រុំ​ជាប់​ជាមួយ​មង​ជាប់​ទើប​បណ្ដាល​ឲ្យ​លង់ទឹក​បែប​នេះ​។ ក្រោយ​ពេល​រាវរក​ឃើញ​សាកសព ក្រុម​គ្រួ​សារបាន​រាយការណ៍ ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ រួចរាល់​ទើប​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​៕