ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត! ឃើញ​គំនូរ​ភ្លាម ស្រាប់តែ​បង្ហាញ​ប្រដាប់​ភេទ​ខ្លួន​ឯង ហើយ​ស្រែក

6 ឆ្នាំ មុន

Daily Mail ​របស់​អង់គ្លេស​ផ្សាយ​ថា

«Daily Mail» ​របស់​អង់គ្លេស​ផ្សាយ​ថា នាង​ Deborah De Robertis ​សិល្ប​ការិនី​ជនជាតិ​បារាំង​ ត្រូវ​ប៉ូលិស​នៅ​សារមន្ទីរ ​Louvre ​ចាប់ខ្លួន​ ដោយសារ​បង្ហាញ​ប្រដាប់​ភេទ​របស់​ខ្លួន​នៅ​មុខ​រូប​គំនូរ​​ដ៏​ល្បី​លើ​ពិភពលោក​ «Mona Lisa» ។ មិនតែប៉ុណ្ណោះ​នាង​ស្រែ​កថា​ «​អវយវៈ​ភេទ​របស់ខ្ញុំ​ ជា​កម្មសិទ្ធិ​របស់ខ្ញុំ​» ។

នាង​Deborah​បាន​ទទួល​ការ​ចោទប្រកាន់​ថា​ចង់​បង្អួត​អវយវៈ​ភេទ ប៉ុន្តែ​នាង​បដិសេធ​ថា​វា​មិនមែន​បង្អួត​ទេ ប៉ុន្តែ​គឺជា​ការ​យក​លំនាំ​តាម​រូបថត​ដ៏​ល្បី​របស់​ស្ត្រី​ជនជាតិ​អូ​ទ្រី​ស​ដែល​បាន​ថត​កាលពី​ឆ្នាំ​១៩៧០ ។ នាង​ចង់​ចោទ​ជា​សំនួរ​ទាក់ទិន​នឹង​ករណី​គោល​ជំហរ​របស់​សិល្ប​ការិនី​ក្នុង​ប្រវត្តិសាស្ត្រ​រូប​នោះ​ដែល​បាន​បង្ហាញ​អវយវៈ​ភេទ​របស់​ខ្លួន​ក្នុង​សារមន្ទីរ ។

នាង​Deborah​នឹង​ត្រូវ​សួរនាំ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ តុលា ២០១៧ ពី​បទ​បង្អួត​ប្រដាប់​ភេទ​នៅ​ទី​សាធារណៈ និង​បំផ្លាញ​អារម្មណ៍​របស់​អ្នក​ដទៃ ។

មេធាវី​របស់​នាង​Deborah​និយាយ​ថា រឿង​ក្តី​ទាក់ទិន​នឹង​លក្ខណៈ​បែប​នេះ​ជា​រឿងអាស្រូវ និង​មិន​ចាត់​ទុក​ថា​ជា​ការ​បង្អួត​អវយវៈ​ភេទ ព្រោះ​នាង​គ្មាន​ចេតនា​ល្មើស​លើ​ផ្លូវភេទ​របស់​អ្នក​ដទៃ​ទេ ៕