ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទំនាប​និង​​ផ្លូវទឹក… ត្រូវ​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១ ខែតុលា

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១ ខែតុលា បាន​ចេញ​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​អាកាសធាតុ ដែល​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​ស្ថិត​នៅ​ពីលើ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ។ ស្ថានភាព​នេះ នឹង​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ច្រើន​កន្លែង ពិសេស​អាច​នឹង​កើត​មាននៅ​តំបន់​ទំនាប និង​តំបន់​នៅ​ជាប់​នឹង​ផ្លូវទឹក​នានា ។

យោង​តាម​សេចក្តីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ថា ស្ថានភាព​ភ្លៀង​ធ្លាក់​នេះ គិត​ចាប់ពី​ថ្ងៃ​ទី​២ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា ខាង​មុខ ខណៈ​សម្ពាធ​ទាប​មួយ​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ខាងលើ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កំពុង​រំកិល​ខ្លួន​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែម​ទៀត ។

ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ ៖