ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ញៀន​ថ្នាំ​១៦​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រយៈពេល​២​ថ្ងៃ​ក្នុង​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៦​នាក់ ក្នុង​នោះ​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន និង​រថយន្ត​ចំនួន​១​គ្រឿង រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១ និង​ទី​២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ និង​ភូមិ​បឹង​ដូន​ប៉ា ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សរុប​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​៖ ទី​០១/​ឈ្មោះ ឆាយ ផ​ល្លេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប (​អ្នករក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០២/​ឈ្មោះ មឿ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប (​អ្នក​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៣/ ឈ្មោះ ពៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្ត សៀមរាប (​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៤/​ឈ្មោះ ឆាយ សុ​ប៉ោ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប (​អ្នករក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៥/​ឈ្មោះ ស៊ឹ​ម គឹ​ម​លាភ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប (​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​០៦/​ឈ្មោះ សៅ សុ​លាង ហៅ​ឌាំ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប (​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៧/​ឈ្មោះ យិ​ន ស៊ា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឃុន​រាម ឃុំ​កំ​ព្រហ្ម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​អ្នក​ចាត់ចែង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៨/​ឈ្មោះ ចាន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឃុន​រាម ឃុំ​កំ​ព្រហ្ម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​(​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៩/​ឈ្មោះ បេង បូ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​ត្រៃ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​(​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១០/​ឈ្មោះ ម៉ែ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​(​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១១/​ឈ្មោះ ឡាយ គឹ​ម​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប (​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១២/​ឈ្មោះ យ៉ុ​ង ផេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន ទីលំនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប (​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​១៣/​ឈ្មោះ ហេង សុវណ្ណ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​ភូមិ​បត់​ដង្កោ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១៤/​ឈ្មោះ សុខ ឆាត ហៅ​តឿ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​ភូមិ​បត់​ដង្កោ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​(​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១៥/​ឈ្មោះ ស៊ី គី​ន ហៅ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​(​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​១៦/​ឈ្មោះ សូ សៀ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​ភូមិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​(​អ្នក​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​២៧​កញ្ចប់ ស្មើនឹង​ទម្ងន់​៦,៣​ក្រាម​ទាំង​សម្បក​.​ទូរស័ព្ទ​ដៃ​ចំនួន​១១​គ្រឿង និង​រថយន្ត​ចំនួន​១​គ្រឿង​។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៦​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕