ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​2​នាក់​បើក​អាជីវកម្ម​លក់​ខ្យល់​…​ដឹង​មូលហេតុ​ពិត​ភ្ញាក់ខ្លួន

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បងប្អូន​ស្រី​ពីរ​នាក់​នៅ​ខេត្ត Qinghai ប្រទេស​ចិន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បងប្អូន​ស្រី​ពីរ​នាក់​នៅ​ខេត្ត Qinghai ប្រទេស​ចិន បាន​ប្រកប​អាជីវកម្ម​លក់​ខ្យល់​បរិសុទ្ធ​សម្រាប់​អ្នក​ដែល​ចង់បាន​ខ្យល់​ពី​បរិយាកាស​ស្អាត​នានា​។ 

ពួក​គេ​បាន​បើក​ជា​ហាង​អន​ឡាញ​សម្រាប់​លក់​ខ្យល់​ច្រក​ថង់​ដែល​យក​មក​ពី​តំបន់ Tibetan ។ នៅ​ក្នុង​ថង់​នោះ​មាន​ប្រភេទ​ខ្យល់​ផ្សេង​ៗ​គ្នា ។ វា​អាច​ជា​ខ្យល់​យក​មក​ពី​ភ្នំ និង​ជ្រលង​ភ្នំ​ជាដើម ។ ក្នុង​ថង់​នីមួយ​ៗ មាន​តម្លៃ​១៥​យន់​ដែល​ស្មើនឹង​២​ដុល្លារ ។ 

គេ​ទាំង​ពីរ​នាក់​បាន​បង្ហើប​ថា បាន​លក់​អស់​ជាង​១០០​ថង់​ហើយ ។ ពួក​គេ​ថា ការ​ធ្វើ​ដូចនេះ​មិនមែន​ដើម្បី​លុយ​ទេ​តែ​ដើម្បី​ឲ្យ​មនុស្ស​ភ្ញាក់រលឹក​ឈប់​បំផ្លាញ​បរិស្ថាន ។ តែ​មាន​មនុស្ស​មួយ​ចំនួន​កំពុង​រិះគន់​ថា អ្វី​ដែល​នាង​កំពុង​ធ្វើ​គឺ​រឹតតែ​ធ្វើ​ឲ្យ​បរិស្ថាន​ខូច​ទៅ​វិញ​ទេ ។ នេះ​ក៏​ព្រោះថា នាង​បាន​យក​ថង់​ផ្លា​ស្ទិ​កមក​ខ្ចប់​ខ្យល់​ដែល​គ្រប់​គ្នា​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដើម្បី​បរិស្ថាន​ល្អ ៕