វិធី​ចម្លែក ! យក​ឡា​ម​មក​សម្អាត​គ្រាប់ភ្នែក (មាន​វីដេអូ​ឃ្លីប)


ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៦២​ឆ្នាំ​ម្នាក់ ប្រកប​មុខរបរ​ជា​អ្នក​សម្អាត​គ្រាប់ភ្នែក ដោយ​ប្រើប្រាស់​ឡា​ម​កោស​។

គេ​អា​ចរក​កន្លែង​រកស៊ី​របស់​លោកតា Xiong Gaowu បាន​នៅ​ក្នុង​ខេត្ត Chengdu​។ លោកតា​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គោលបំណង​នៃ​ការ​ប្រើប្រាស់​ឡា​ម​នេះ គឺ​ដើម្បី​កោស​យក​កម្ទេចកម្ទី​ចេញពី​គ្រាប់ភ្នែក​។ ក្រោយ​ពី​បាន​កោស​សម្អាត​រួច​ហើយ អតិថិជន​របស់​លោកតា​នឹង​អាច​មើលឃើញ​ច្បាស់​ជាង​មុន​។

វា​ពិតជា​គ្រោះថ្នាក់​ណាស់​! តែ​លោកតា Xiong អះអាង​ថា លោក​ធ្វើ​វា​អស់​រយៈពេល​៤០​ឆ្នាំ​ហើយ តែ​មិនឃើញ​អតិថិជន​ណា​រង​របួស​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​អាច​មើលឃើញ​កាន់តែ​ប្រសើរ​ជាង​មុន​។

យើង​ទាំងអស់​គ្នា​មិន​គួរ​សាក​ធ្វើ​វា​ដោយ​ខ្លួនឯង​ឡើយ !

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ