ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆឹ​ម សក្ក​ដា ចង់​យក​គំរូ​គូស្នេហ៍​គង់ សុ​ជាតិ និង​ជា វិបុល

6 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ស្នេហា​រឹង​មាំ​រវាង​អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល នោះ លោក​ឆឹ​ម សក្ក​ដា ចង់ឱ្យ​

រា​ជ​ធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ស្នេហា​រឹង​មាំ​រវាង​អ្នក​នាង​គង់ សុ​ជាតិ និង​លោក​ជា វិបុល នោះ លោក​ឆឹ​ម សក្ក​ដា ចង់ឱ្យ​ស្នេហា​របស់​ខ្លួន​ជាមួយ​អ្នក​នាង​ពេជ្រ សោភា បែប​នោះ​ដែរ ។

រហូត​មក​ទល់​ពេល​នេះ​លោក​ឆឹ​ម សក្ក​ដា និង​អ្នក​នាង​ពេជ្រ សោភា នៅ​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ក្នុង​នាម​ជា​គូស្នេហ៍ ។ ស្នេហា​ផ្អែមល្ហែម​មួយ​នេះ​នៅ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​សំពះ​ផ្ទឹម​ទេ ។ មាន​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​ជា​ច្រើន​សម្តែង​ការ​រីករាយ​ទុកជា​មុន​ប្រសិនបើ​ពេជ្រ សោភា និង​តារា​សម្តែង​ឆឹ​ម សក្ក​ដា រៀប​ការ​នឹង​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​កន្លង​មក​មានការ​លើក​ឡើង​ថា ស្នេហា​នេះ​អាច​ជា​ស្នេហា​ក្លែងក្លាយ​ប៉ុណ្ណោះ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ឆឹ​ម សក្ក​ដា និយាយ​ថា «​តាំងពី​ពួក​យើង​ចងក្រង​កម្រង​ស្នេហ៍​មក​កាន់តែ​មានកា​រវិ​វ​ឌ្ឍ​ទៅ​មុខជា​លំដាប់ រហូត​មាន​អ្នកគាំទ្រ​ជា​ច្រើន​ចង់ឱ្យ​យើង​ទាំង​ពីរ​បាន​ច្រៀង​ចាប់​ដៃគូ​គ្នា​ផង​ដែរ ។ នៅ​ពេល​នេះ​ពួក​យើង​ទាំង​ពីរ​នាក់​កំពុង​តែ​មើលចិត្ត​គ្នា អាច​ថា​មើលឃើញ​ចំណុច​ល្អជា​ច្រើន ប៉ុន្តែ​ភាគី​អ្នក​នាង​ពេជ្រ សោភា ចង់ឱ្យ​ប្រើ​ពេល​យូរ​ជាង​នេះ​តទៅ​ទៀត ។ ប្រសិនបើ​និយាយ​ចូល​ដល់​រឿង​រៀប​ការ អត់​ដឹង​ថា​រៀប​ការ​ពេល​ណា​ច្បាស់​ឡើយ មិនឆាប់​ពេក​នោះ​ទេ ។ អ្នកសិល្បៈ​ពេល​រៀប​ការ​ហើយ​បាត់​ប្រជាប្រិយភាព ឬ​ការ​ហើយ​បែកបាក់​គ្នា​ទៅ​វិញ​ដោយសារ​មើល​គ្នា​មិន​បាន​យូរ ។ អ្វី​ដែល​ខ្ញុំ​គិត​ក្នុង​ចិត្ត​ធ្វើ​ជា​ការ​ពិចារណា​គឺ​គោរព​តាម​យោបល់​របស់​បងស្រី​គង់ សុ​ជាតិ​គាត់​បាន​ណែនាំ​ថា​«​ស៊ូ​មើល​ឱ្យ​យូរ​កុំឱ្យ​ខុស ទ្រាំ​ឱ្យ​យូរ​កុំឱ្យ​ខុស បើ​ទៅ​មុខជា​មួយ​គ្នា​មិន​រួច​កុំទៅ ។ អុ​ី​ចឹ​ង​ហើយ​ទើប​ខ្ញុំ​ចាប់ផ្តើម​យកពាក្យ​សម្តី​នេះ​មក​គិត​ទៅ គឺ​ល្អ ហើយ​សម្រេច​មើល​គ្នា​ឱ្យ​ច្បាស់ ។ មនុស្ស​យើង​មើល​កាន់តែ​យូរ​មាន​ចំណុច​ខ្វះខាត​កាន់តែ​ច្រើន ។ មក​ទល់​ពេល​នេះ​ចំណុច​ខ្វះខាត​មាន​ខ្លះ​ដែរ តែ​មិនមែន​ជា​រឿង​ធំដុំ​ទេ ដោយ​គាត់​រាង​ង​បន្តិច ហើយ​ពេល​គាត់​ខឹង ឬ​ង​ង៉ក់ គឺ​ខ្ញុំ​ធ្វើ​មិនដឹង ចង់​គាត់​បែប​ណា​ខ្ញុំ​នៅ​តែ​ឆាត​ទៅ​លេង តេ​ទៅ​លេង ឆាត​និយាយ​ធម្មតា យូរ​ទៅ​គាត់​សើច​សប្បាយ​មក​ពី​ខ្ញុំ​សុខចិត្ត​ចាញ់​» ។

លោក​ឆឹ​ម សក្ក​ដា រំពឹង​ថា​ការ​ចង​ស្នេហា​មួយ​នេះ​អាច​នឹង​កាន់តែ​យល់ចិត្ត​ថ្លើម​គ្នា​ទៀត​ហើយ​ថា​មាន​តែ​ពេលវេលា​ទេ​ដែល​អាច​បញ្ជាក់​ថា ជា​ស្នេហា​ក្លែងក្លាយ ឬ​ស្នេហា​ពិត ៕