រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក


១-​មនុស្ស​យន្ត​«RX-O»​នឹង​តាំង​បង្ហាញ​ជា​ថ្មី​នៅ​តូ​ក្យូ
Gundam Global Portal​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នកគាំទ្រ​បាន​ជួប​មនុស្ស​យន្ត​Gundam​ថ្មី​ស៊េរី​«RX-O»​តាំង​បង្ហាញ​នៅ​កន្លែង​«RX-78-2»​ចាស់ ដោយ​រំពឹង​ថា​នឹង​រួចរាល់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នៅ​ក្រុង​តូ​ក្យូ ។

២-​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​មាន​ជំនឿ​ថា​កូរ៉េ​ខាងជើង​នឹង​មិន​បង្ក​សង្គ្រាម
ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ប្រហែល​៥៨%​គ្មាន​ជំនឿ​ចិត្ត​ថា​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​នឹង​ធ្វើ​ឱ្យ​ផ្ទុះ​សង្គ្រាម​តាម​រយៈ​ការ​ស្រាវជ្រាវ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

៣-​លោកយាយ​នាំ​អណ្តើក​ដើរ​កម្សាន្ត​នៅ​ចិន
លោកយាយ​ជនជាតិ​ចិន​ម្នាក់​បាន​នាំ​អណ្តើក​យក្ស​ជា​សត្វ​ចិញ្ចឹម​ដើរ​កម្សាន្ត​រៀងរាល់ថ្ងៃ បច្ចុប្បន្ន​វា​មាន​ទម្ងន់​៥០​គីឡូក្រាម ។

៤-​ក្មេង​ស្រី​បារាំង​ម្នាក់​ត្រូវ​ហ្វូង​កណ្តុរ​ចោមរោម​ខាំ
ក្មេង​ស្រី​ពិការ​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​ស​ង្រេ្គ​ោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រោះ​របួសធ្ងន់​ក្រោយ​ពី​ហ្វូង​កណ្តុរ​ចូល​ទៅ​ខាំ​នៅ​ក្នុង​បន្ទប់​គេង ។

៥-​អា​មេ​រិ​ក​លក់​អាវុធ​ឱ្យ​បា​រ៉ែ​ន
ក្រសួងការបរទេស​អា​មេ​រិ​កបាន​អនុម័ត​លក់​អាវុធ​ឱ្យ​បា​រ៉ែ​ន​ក្នុង​តម្លៃ​៣៨០០​លាន​ដុល្លារ​ដោយ​អាវុធ​ទាំងនេះ​មាន​យន្តហោះ​ប្រដេញ​F-16​និង​គ្រឿង​សព្វាវុធ​ជា​ច្រើន​ទៀត ។

៦-​ផ្ល​រី​ដា​ទប់ទល់​នឹង​ស្ថានភាព​ព្យុះ​នាំ​គ្នា​ទិញ​ទំនិញ​អស់រលីង​ពី​ហាង
Irma​ជា​ព្យុះ​មួយ​មាន​កម្លាំង​ខ្លាំង​បាន​វាយប្រហារ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​១៤​នាក់ និង​ពលរដ្ឋ​ជា​ច្រើន​ទៀត​នាំ​គ្នា​ទិញ​ទំនិញ​ទៅ​ស្តុក​ទុក​ប្រើប្រាស់ ។

៧-​ក្រុង​ហូ​ជី​មិ​ញ​លុប​ចោល​គម្រោងការ​រថយន្ត​BRT​ព្រោះ​មិនសូវ​មានការ​ពេញ​និយម
ក្រុង​ហូ​ជី​មិ​ញ​បាន​លុប​ចោល​គម្រោង​សាងសង់​ប៉េ​ត្រូ ឬ​BRT​ព្រោះ​អ្នកដំណើរ​ដែល​ចាប់អារម្មណ៍​បាន​ថយ​ចុះ​ជាង​ពាក់កណ្តាល ។

៨-​គម្រោង​បាក់បែក​ដោយសារ​ព្យុះ
ចាត់​ទុក​ថា​ជា​ទិដ្ឋភាព​នៃ​ការ​ខូចខាត​ដែល​កើតឡើង​ដោយសារ​ព្យុះ​Irma​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​បាន​ស្លាប់​និង​បាត់បង់​ជម្រក​ជា​ច្រើន​ពាន់​គ្រួសារ ។

៩-​ពលរដ្ឋ​នៅ​តិច​សាស់​សម្អាតផ្ទះ
តិច​សាស់ជា​រដ្ឋ​មួយ​បាន​រង​គ្រោះ​ដោយសារ​ព្យុះ​«Harvey»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បច្ចុប្បន្ន​ស្ថានភាព​អាកាសធាតុ​ល្អ​ប្រសើរ​ពលរដ្ឋ​នាំ​គ្នា​ទៅ​សម្អាត​លំនៅ​ឋាន ។

១០-​ពលរដ្ឋ​កូរ៉េ​ខាងជើង​សប្បាយ​រីករាយ
កូរ៉េ​ខាងជើង​បាន​ប្រារព្ធ​ពិធី​អបអរ​ចំពោះ​ជោគជ័យ​ក្នុង​ការ​សាកល្បង​គ្រាប់​អីុ​ដ្រូ​ហ្សែ​ន​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ