ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​20​ឆ្នាំ​ហើយរក​ស្នេហ៍​ស្មោះ​មិន​បាន… ​ការ​ជាមួយ​ខ្លួនឯងម៉ង

6 ឆ្នាំ មុន

The Telegraph ​របស់​អង់គ្លេស​ផ្សាយ​ថា

«The Telegraph»​របស់​អង់គ្លេស​ផ្សាយ​ថា នាង​Laura Mesi អាយុ​៤០​ឆ្នាំ ជនជាតិ​អីុ​តា​លី​ដោយ​នឿយណាយ​លើ​ការ​រក​គូ​ស្រ​ករ​ជាង​២០​ឆ្នាំ ក៏​សម្រេចចិត្ត​រៀប​ការ​ជាមួយ​ខ្លួនឯង ។ នាង​អញ្ជើញ​ភ្ញៀវ​ប្រហែល​៧០​នាក់​ជា​មនុស្ស​ជំនិត​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​មង្គលការ​ដែល​រៀបចំ​ឡើង​នៅ​ក្រុង​Lissone​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស ។

ពិធី​នោះ​រៀបចំ​ឡើង​ដោយ​នាង​Mesi​ស្ថិត​ក្នុង​ឈុត​កូនក្រមុំ​ពណ៌​ស មាននារី​ៗ​ចូលរួម​ធ្វើ​ជា​អ្នក​កំដរ និង​នំ​ខេ​ក​កម្ពស់​៣​ជាន់ រួម​ទាំង​មាន​ចិញ្ចៀនពេជ្រ​អាពាហ៍ពិពាហ៍​ផង ។

ចំណាយ​ប្រាក់​ប្រហែល​៨៧០០​អឺ​រ៉ូ​សម្រាប់​រៀប​ពិធី​នោះ តែ​មិន​មានការ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ទេ ។ ក្រោយ​ពេល​បញ្ចប់​ពិធី​នាង​Mesi​មាន​គម្រោង​ទៅ​ក្រេបទឹក​ឃ្មុំ​តែ​ម្នាក់ឯង​នៅ​ប្រទេស​​អេហ្ស៊ីប ។

ការ​សម្រេចចិត្ត​រៀប​ការ​របស់​នាង​Mesi​កើតឡើង​ក្រោយ​ពី​បញ្ចប់​សម្ព័ន្ធភាព​ស្នេហា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៥ រួច​សន្យា​ជាមួយ​ខ្លួនឯង​ថា នឹង​រៀប​ការ​ជាមួយ​ខ្លួនឯង​ប្រសិនបើ​មិន​បាន​ជួប​មនុស្ស​ដែល​មានចិត្ត​ស្មោះ​មុន​អាយុ​៤០​ឆ្នាំ ។ នាង​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ថា «​ប្រសិនបើ​មិន​ជួប​ដៃគូ​មុន​អាយុ​៤០​ឆ្នាំ ខ្ញុំ​នឹង​រៀប​ការ​ជាមួយ​ខ្លួនឯង ហើយ​ប្រសិនបើ​ខ្ញុំ​បាន​ជួប​បុរស​ណា​ដែល​ផ្ញើ​អនាគត​បាន​គឺជា​រឿង​មួយ​ដែល​មាន​សេចក្តីសុខ ប៉ុន្តែ​សេចក្តីសុខ​របស់​ខ្លួន​នឹង​មិន​អាស្រ័យ​លើ​គេ​ទេ ហើយ​ពិធី​អាពាហ៍ពិពាហ៍​នេះ គឺជា​ពិធី​ក្នុង​ក្តី​សុបិន ខ្វះ​តែ​បុរស​នៅ​សំណព្វ​ចិត្ត​ប៉ុណ្ណោះ »៕