Uber នាំយកបច្ចេកវិទ្យាថ្មី មកកាន់រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃនេះទៅ ប្រជាជនកម្ពុជាគ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់ខ្លួន នឹងទទួលបានសេវាដឹកជញ្ជូនធ្វើ
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃនេះទៅ ប្រជាជនកម្ពុជាគ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់ខ្លួន នឹងទទួលបានសេវាដឹកជញ្ជូនធ្វើ
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃនេះទៅ ប្រជាជនកម្ពុជាគ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់ខ្លួន នឹងទទួលបានសេវាដឹកជញ្ជូនធ្វើដំណើរតម្លៃសមរម្យ មានទំនុកចិត្ត និងសុវត្ថិភាព ក៏ដូចជាមធ្យោបាយថ្មីងាយស្រួល ក្នុងការរកប្រាក់ចំណូលបន្ថែម ដោយសារ Uber បង្ហាញវត្តមានរបស់ខ្លួនក្នុងរាជធានីភ្នំពេញហើយ។
លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Uber បានមានប្រសាសន៍ថា «យើងខ្ញុំពិតជារំភើបរីករាយក្រៃលែងក្នុងការសម្ពោធដំណើរការបច្ចេកវិទ្យា ridesharing នៅកម្ពុជា ដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរ អ្នកបើកបរជាដៃគូ និងអ្នករស់នៅរាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ ជាសក្ខីភាពបង្ហាញពីកម្លាំងចលកររបស់យើងដែលកំពុងរីកចម្រើនជោគជ័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ យើងពិតជាមិនអាចសម្រេចជោគជ័យនេះបានទេ បើគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីរាជរដ្ឋាភិបាលកម្ពុជា» ។
Uber សូមសម្ដែងនូវអំណរសាទរដែលកម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបមួយចំនួនដែលឆ្លើយតបនឹងតម្រូវការក្នុងតំបន់អាស៊ី ជាក់ស្តែងកម្ពុជា ជាប្រទេសដំបូងគេបង្អស់នៅអាស៊ីដែលចាប់ផ្ដើមអនុវត្តការងារឲ្យប្រើប្រាស់បច្ចេកវិទ្យា ridesharing មុនពេលសេវាកម្ម ridesharing របស់ក្រុមហ៊ុនUber សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ទាំងនេះជាការរួមចំណែកដល់វិស័យសេដ្ឋកិច្ច ជាមួយសក្ដានុពលឈានមុខគេក្នុងចំណោមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ដែលអាចឆ្លើយតបទៅនឹងបច្ចេកវិទ្យា និងឱកាសថ្មីៗ។
ចែករំលែកព័តមាននេះ