ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​ទាល់តែ​ចឹ​ង ចាំ​មើល​ហ៊ាន​ទៀត​អត់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ម្ចាស់ផ្ទះ​បាន​យក​ផ្លា​ស្ទិ​ករុំ​ឥ​វ៉ា​ន់​ទៅ​រុំ​រថយន្ត​មួយ​គ្រឿង ដែល​ចត​ចោល​មុខ​ផ្ទះ​របស់​លោក​អស់​រយៈពេល​ពីរ​ថ្ងៃ​។

Neil Junglas មក​ពី Liverpool បាន​សម្រេចចិត្ត​ធ្វើ​ដូចនេះ ដោយសារ​តែ​ម្ចាស់​រថយន្ត​ពីរ​នាក់​សង្សារ យក​រថយន្ត​មក​ចត​ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត ហើយ​ចត​ទុក​ចោល​អស់​ពេល​ជា​ច្រើន​ថ្ងៃ​។
គាត់​បានឃើញ​គូសង្សារ​នោះ បើករថយន្ត​មក​ចត​មុខ​ផ្ទះ​គាត់ ហើយ​ឡើង​តាក់ស៊ី​បាត់​ស្រមោល​អស់​ពេល​ពីរ​ថ្ងៃ​មិន​ទាន់​ឃើញ​មក​វិញ​។ ដោយសារ​តែ​បាត់​យូរ​ពេក ហើយ​ចត​ដោយ​គ្មាន​ការ​សុំ​ត្រឹមត្រូវ​បែប​នេះ ទើប Neil សម្រេចចិត្ត​លេង​មួយ​ទំហឹង ដោយ​យក​ផ្លា​ស្ទិ​កមក​រុំ​រថយន្ត​ទាំងមូល ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ថា ប៉ូលិស​មិន​អាច​ស្ទូច​រថយន្ត​នោះ​ចេញ​បាន​ទេ ព្រោះថា វា​មិនមែន​ជា​កន្លែង​ហាម​មិន​ឲ្យ​ចត​៕