ហ៊ានម៉្លេះ! តោងរថភ្លើងរត់ល្បឿនយ៉ាងនេះ
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា បុរសម្នាក់លួចធ្វើដំណើរតាមរថភ្លើងដោយតោងនឹងផ្លិតបក់ទឹកខាងក្រោយ ខណៈរថភ្លើងរត់ក្នុងល្បឿនលឿនជាង១១២គីឡូម៉ែត្រក្នុងមួយម៉ោងនៅទីក្រុងភើត ប្រទេសអូស្ត្រាលី ។ អ្នកប្រទះឃើញបានថតវីដេអូឃ្លីប ។
វីដេអូឃ្លីបត្រូវគេបង្ហោះតាមហ្វេសប៊ុកដោយបញ្ជាក់ថា«នៅពេលអ្នកមិនចង់ធ្វើដំណើរតាមរថភ្លើងអ្នកនៅទីនេះក៏បាន» ។ ABCផ្សាយថាបុរសដែលមានអាយុ២៣ឆ្នាំរូបនោះឡើងពីក្រោយរថភ្លើងមុនពេលចាកចេញពីស្ថានីយ«Leederville»កាលពីល្ងាចថ្ងៃទី២៣ កញ្ញា ២០១៧ ។ ក្រោយមករូបគេត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងពេលរថភ្លើងទៅឈប់នៅស្ថានីយ«Stirling»ក្រុងភើត និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពផ្លូវចិត្ត ។
លោកស្រីRita Saffiotiរដ្ឋមន្ត្រីក្រសួងគមនាគមន៍អូស្ត្រាលីបញ្ជាក់ថា អ្នកជំនាញនឹងសុើបអង្កេតលើរឿងនេះ និងក្រើនរំលឹកថា«ពលរដ្ឋទូទៅមិនគួរប្រតិបត្តិនៅលើរថភ្លើងបែបនោះទេ ព្រោះអាចបង្កឱ្យស្លាប់បាត់បង់ជីវិតបាន» ៕
ចែករំលែកព័តមាននេះ