ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ម្ចាស់​ទស្សនាវដ្តីPlay boy ស្លា.ប់​ហើយ

6 ឆ្នាំ មុន

​«Play boy Enterprises»​ បាន​ប្រកាស​រឿង​សោកសៅ​មួយ គឺ

ក្រុមហ៊ុន​«Play boy Enterprises»​ បាន​ប្រកាស​រឿង​សោកសៅ​មួយ គឺ​ស្ថាបនិក​ទស្សនាវដ្តី​អាសអាភាស​«Play boy»​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​៩១​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៧ ។

លោកតា​Hugh Hefner​បាន​បង្កើត​ទស្សនាវដ្តី​Play boy​កាលពី​៦០​ឆ្នាំ​មុន រហូត​ក្លាយជា​សៀវភៅ​ដ៏​ចំណាស់​របស់​អា​មេ​រិ​ក ។ អត្ថបទ​នៅ​ក្នុង​សៀវភៅ​បង្កប់ន័យ​យ៉ាងច្រើន រួម​ទាំង​មាន​រូបភាព​អាសអាភាស និង​មាន​អត្ថបទ​ជា​ច្រើន​បានការ​ទទួលស្គាល់​លើ​ផ្នែក​គុណភាព ។

លោក​Cooper Hefner​កូនប្រុស​របស់​លោកតា​Hugh Hefner​ជា​អ្នកគ្រប់គ្រង​របស់​Play boy​បញ្ជាក់​ថា​«​ឪពុក​របស់ខ្ញុំ​រស់នៅ​ក្នុង​សង្គម​ដោយ​ខុស​ប្លែក​ពី​គេ និង​មាន​ឥទ្ធិពល​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន រួម​ទាំង​ជា​អ្នកត្រួសត្រាយ​ផ្នែក​វប្បធម៌​ផង​ដែរ ។

ម្យ៉ាងទៀត​គាត់​ក៏​ជា​មនុស្ស​ម្នាក់​រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​លើ​Play boy​និង​ជា​បុគ្គល​មួយ​រូប​បាន​ទទួល​ការ​ចង​ចាំ​ដ៏​យូរលង់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​» ។

ក្រោម​ការ​ដឹកនាំ​របស់​លោកតា​Hugh Hefner​ទស្សនាវដ្តី​Play boy​ស្ថិត​ក្នុង​និន្នាការ​«​ប្រតិបត្តិ​ផ្នែក​ផ្លូវភេទ​»​តាំងពី​អំឡុង​ឆ្នាំ​១៩៦០ និង​១៩៧០ ប៉ុន្តែ​ក្នុង​ទស​វត្ស​កន្លង​មក​ទស្សនាវដ្តី​នេះ​ត្រូវ​តស៊ូ​លើ​បម្រែបម្រួល​ក្នុង​មជ្ឈដ្ឋាន​ព័ត៌មាន ។ ក្នុង​រយៈពេល​ខ្លី​កន្លង​មក គឺ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​រហូត​ដល់​ដើមឆ្នាំ​២០១៧Play boy​ព្យាយាម​ធ្វើ​កំណែទម្រង់​ថ្មី ដោយ​ឈប់​បោះពុម្ព​រូបភាព​អាសអាភាស ប៉ុន្តែ​លទ្ធផល​មិនសូវ​ល្អ ក៏​វិល​ត្រឡប់​រក​ទម្រង់​ចាស់​វិញ ។

លោកតា​Hugh Hefner​ធ្លាប់​រៀប​ការ​ចំនួន​៣​លើក ដំបូង​រៀប​ការ​ជាមួយ​នាង​មី​ល​ដ្រេ​ត វី​ល្លៀម ពី​ឆ្នាំ​១៩៤៩ ដល់​១៩៥៩ ។ ក្រោយមក​គាត់​ស្ថិត​ក្នុង​ភាព​ពោះម៉ាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រហូត​បាន​រៀប​ការ​ជាមួយ​នាង​ឃី​ម​ប៊ឺ​លី ខុន​រ៉ា​ដ នៅ​ក្នុង​ឆ្នាំ​១៩៨៩ និង​បាន​លែងលះ​នៅ​ក្នុង​ឆ្នាំ​២០១០ ។

នៅ​ឆ្នាំ​២០១២​លោកតា​Hugh Hefner​រៀប​ការ​ជាមួយ​តារា​បង្ហាញ​ម៉ូ​ដ​នាង​គ្រី​ស្តា​ល់ ហែ​រី​ស មាន​អាយុ​តិច​ជាង​ដល់​ទៅ​៦០​ឆ្នាំ ។

លោកតា​Hugh Hefner​មានកូន​ប្រុស​៣​នាក់​និង​កូនស្រី​ម្នាក់ ៕